ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង ១៤ លានគ្រាប់ ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងកម្របានជួបប្រទះត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈាន ដល់ការបង្ក្រាបបានខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអាធ្រាត្រ ។យោងតាមរបាយការណ៍ដែលយើងទទួលបាន គឺនៅក្នុងតំបន់ត្រីកោណមាសដែលស្ថិតនៅជាប់និងព្រំប្រទល់ប្រទេសចំនួន៣ គឺប្រទេសថៃប្រទេសលាវ និងប្រទេសភូមាគឺពោរពេញដោយ ការផលិតថ្នាំញៀនដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ ។ម៉្យាងទៀតក៏មានខេត្តចំនួន ៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់និងតំបន់ត្រីកោណមាសនេះផងដែរដែលខេត្ពទាំងនោះរួមមាន ១.ខេត្តឈៀងម៉ៃ២. ខេត្តឈៀងរ៉ាយ ៣. ខេត្តផៈយ៉ៅ ៤. ខេត្តណាន ៥. ខេត្តឧត្តរឌីត និង ៦.ខេត្តភិស្នុលោក ដោយ មានការលបឆ្មក់ពីមេឈ្មួញធំៗ ក្នុងការនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ជាញឹកញាប់រហូតធ្លាប់មានការប៉ះទង្គិចគ្នា ជាមួយនិងកងកម្លាំងប្រដាប់អាវុធ ថៃថែមទៀតផង ។ក្នុងកិច្ចប្រតិបត្តិការដែល ដឹកនាំដោយកម្លាំងជំនាញរួមជាមួយនិងកម្លំាងយោធាភាគទី ៣បានធ្វើឡើងបន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកម្លាំងសម្ងាត់ដោយសមត្ថកិច្ចបានចេញដំណើរតាមរយៈផ្លូវទឹកផងនិងតាមរយៈផ្លូវគោកផងដោយបានចាប់ផ្តើមពីម៉ោង ៧ យប់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ រហូតដល់ម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រឈានចូលយប់ ថ្ងៃទី ២៩ ខែតុលា កន្លងទៅថ្មីៗនេះ ។របាយការណ៍បានបន្តថានៅពេលរំលងអាធ្រាត្រនោះ សមត្ថកិច្ចបានប្រទះឃើញរថយន្តចំនួន ២ គ្រឿង បានបង្ហាញខ្លួន នៅចំណុចផ្ទះចែមប៉ង់ក្នុងភូមិ១ឃុំឡាយង៉ាវ ស្រុកវៀងកែនខេត្តឈៀងរ៉ាយប្រទេសថៃដែលជាប្រភេទរថយន្តម៉ាកអុីស៊ុយៗ ទាំង២ក្នុងនោះ១ ព៌ណខ្មៅ ពាក់ស្លាកលេខ ផៈយ៉ៅ ៨៩៣ និង ១ គ្រឿងទៀតព៌ណប្រផេះពាក់ស្លាកលេខ ឈៀងម៉ៃ ៦២៨៩ ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ