អាអ៊ិចមួយគ្រឿង ត្រូវបានក្រុមអ្នកកាសែតប្រទះឃើញកំពុងកាយដីភ្នំដឹកលក់អត់ច្បាប់ និងបានបើករត់គេចបន្ទាប់ពីពីក្រុមអ្នកកាសែតបានសួរនាំ។ បទល្មើសជីកកកាយយកដីភ្នំខាងលើនេះ បានប្រទះឃើញ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចជើងភ្នំបង្គោលកីស្រីម៉ៅ ស្ថិតនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ក្រុមអ្នកសារព័ត៌មានដែលបានជួបប្រទះនឹងហេតុការណ៍នេះបានឲ្យដឹងថា គ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងនេះ កំពុងធ្វើសកម្មភាពកាយយកដីនៅចំណុចជើងភ្នំខាងលើ នៅពេលសាកសួរ អ្នកបើកអេស្កាវ៉ាទ័របានប្រាប់ថា ការកកាយដីភ្នំនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ប៉ុន្តែម្ដងថា មានច្បាប់ សាលាស្រុករលាប្អៀរម្ដងថា មានច្បាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងចុងក្រោយថា មានពីមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីមានទូរស័ព្ទ ឈ្មោះ ប៉ោង ជាម្ចាស់គ្រឿងចក្រតេចូលមក អ្នកបើកគ្រឿងចក្រនេះ ស្រាប់តែអ្នកបើករត់គេចចេញចំណុចកើតហេតុតែម្ដង។ដោយឡែកតាមការប៉ាន់ប្រមាណទំហំដីជើងភ្នំដែលជនល្មើសកកាយយកដីលក់ខុសច្បាប់នេះ មានបណ្ដោយប្រមាណ៣០០ម៉ែត្រ ទទឹងជាង១០ម៉ែត្រ និងជម្រៅពី២ ទៅ៣ម៉ែត្រ។ករណីនេះ ត្រូវបានក្រុមអ្នកសារព័ត៌មាន ទូរស័ព្ទសាកសួរទៅ លោក សោម វឺន អភិបាលស្រុករលាប្អៀរ តែ លោក សោម វឺន ឆ្លើយមិនបានដឹងទេ ពេលសួរទៅ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកឆ្លើយថា ថាលោកមិនបានចេញច្បាប់ឲ្យកាយដីភ្នំនោះទេ។ចំណែក លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា លោកមិនបានដឹងរឿងនេះទេ ហើយបើអត់ច្បាប់ គឺបើករត់នឹងហើយ។ ទាក់ទងនឹងការបង្ក្រាបបទល្មើសខាងលើនេះ នៅម៉ោង៤និង៣០នាទី ទើបសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានមកដល់តាមចាប់គ្រឿងចក្រខាងលើនេះបាន។លោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ការឃាត់គ្រឿងចក្រខាងលើនេះ ជំហានដំបូងលោកត្រូវតែឃាត់យកគ្រឿងចក្រទៅរក្សាទុកជាបណ្ដោះអាសន្នសិន បន្ទាប់មកលោកនឹងទៅចុចនិយាមកាម ដើម្បីពិនិត្យមើលទីតាំងបទល្មើសខាងលើ តើស្ថិតក្នុងដីគម្របព្រៃឈើរដ្ឋដែរឬទេ បើជាដីរបស់រដ្ឋត្រូវរកទំហំផ្ទៃដី ដែលរងការខូចខាតតើទំហំប៉ុន្មាន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។បទល្មើសខាងលើនេះ ត្រូវបានមហាជនរិះគន់ថា ចម្លើយថាមិនដឹងរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ គឺស្មើនឹងការអសកម្មមិនធ្វើការងារ ស្មើនឹងការឃុបឃិតយកលុយពីជនល្មើស។ ដូច្នេះដើម្បីតម្លាភាព ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកកាសែតដែលជាអំណាចទី៤ តំណាងឲ្យប្រជាពលរដ្ឋ ស្នើសុំឲ្យសមត្ថកិច្ចចាត់ការជនល្មើស និងអ្នកពាក់ព័ន្ធឃុបឃិត ផ្ដន្ទាទោសតាមបញ្ញត្តិច្បាប់ ដើម្បីជាការព្រមាន ក៏ដូចជាការរួមគា្នជួយការពារព្រៃឈើ និងការពារដីភ្នំរបស់ជាតិយើង៕ប្រភពអត្ថបទ៖ កម្ពុជាថ្មី
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ