ខ្ជិលធ្វើការពេក សម្តេចស ខេង សម្រេចដកតំណែងលោកពេជ្រ យ៉ុន ពីប្រធានគុកPJ តាមការស្នើសុំលោកឃួង ស្រេងហើយ
លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ពេជ្រ យ៉ុន ពីប្រធាន ពន្ធនាគាររាជធានីភ្នំពេញ មកជាអនុប្រធាននាយកដ្ឋានបណ្តុៈបណ្តាលវិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ ហើយលោកឧត្តមអគ្គានុរក្សថ្នាក់ លេខ២ ឈីម ធីតា ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងមកជា ប្រធានពន្ធនាគាររាជធានី ភ្នំពេញ(PJ)។ រីឯប្រធានពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបាន ដាក់ជំនួសដោយលោកវរអគ្គានុរក្សថ្នាក់លេខ១ ឈុន ដារ៉ា។
នេះជាការសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទៃរភារកិច្ចមន្ត្រី ពន្ធនាគារ០២រូបឲ្យកាន់មុខដំណែងជាអនុប្រធាននាយកដ្ឋាន និងជាប្រធានពន្ធនាគារ។
ការផ្ទេរមុខតំណែងនេះ គឺបានធ្វើឡើង បន្ទាប់ពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានស្នើសុំទៅកាន់សម្តេចក្រឡាហោម ស ខេង ពិនិត្យ និង សម្រេចផ្ទេរភារកិច្ចលោកពេជ្រ យ៉ុន ពីប្រធានពន្ធនាគាររាជធានី ភ្នំពេញ ឲ្យទៅបម្រើការការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដោយហេតុថា លោកពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ មិនបាន យកចិត្តទុកដាក់បំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនឲ្យសមស្របជាប្រធានអង្គភាពនៅឡើយ។
ជាងនេះទៅទៀត ការគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ មិន បានត្រឹមត្រូវតាម នីតិវិធីច្បាប់, មិនយកចិត្តទុកដាក់ចូលរួម កិច្ចប្រជុំនានាតាមការអញ្ចើញរបស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និង បែកបាក់សាមគ្គីភាពផ្ទៃក្នុង៕