ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឯកឧត្តម​វេង សា​ខុននិងគ​ណៈប្រតិភូអម​ដំណើរបា​នអញ្ជើញ ទៅ​ពិនិត្យប្រព័ន្ធខ្សែច្រវ៉ា​ក់ ផលិ​ត​កម្មវារីវប្ប​ក​ម្មប​ង្កង
Sun,23 December 2018 (Time 11:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 190នាក់)

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) របស់ក្រុមហ៊ុន Hubei Laker Group ពីការបង្កាត់ពូជ រហូតដល់ការវេចខ្ចប់កែច្នៃ។ នាឱកាសនោះគណៈប្រតិភូក៏បានទស្សនានូវបទបង្ហាញ របស់ក្រុមហ៊ុននូវប្រវត្តិនៃការចាប់ផ្តើមវិនិយោគ លើបារីវប្បកម្មបង្កងជាមួយដីស្រែកសិករ ព្រមទាំងបង្ហាញនូវបទដ្ឋានតម្រូវសម្រាប់ការចិញ្ចឹម បច្ចេកទេសក្នុងការចិញ្ចឹមនិងប្រមូល បរិមាណទិន្នផល និងចំណូលពីការចិញ្ចឹម។ តាមរយៈនៃការវាយតម្លៃរបស់ក្រុមហ៊ុន បានបង្ហាញថា កសិករធ្វើស្រែអាចរកប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមប្រមាណ ១៥០០ដុល្លារក្នុងមួយហិកតា។ ដោយឡែកកសិករអាចរកប្រាក់ចំណូលពីការធ្វើស្រែនិងចិញ្ចឹមបង្កងប្រចាំឆ្នាំជាមធ្យមប្រមាណ ១០០០០ដុល្លារក្នុងមួយហិកតា។ ដើម្បីធ្វើឲ្យសម្រេចការងារខាងលើនេះ គឺយើងត្រូវការវិនិយោគជាសំខាន់ទៅលើ ១) ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទឹកឲ្យបានប្រសើរបំផុត ២)ការវិនិយោគបន្ថែមលើការរៀបចំដីស្រែដែលមានប្រឡាយព័ទ្ធជុំវិញឲ្យបានស្របតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
511 នាក់
ម្សិលមិញ :
428 នាក់
សប្តាហ៍នេះ :
4305 នាក់
ខែនេះ :
13464 នាក់
3 ខែនេះ :
37707 នាក់
សរុប :
1166469 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ