បាតុកម្មប្រឆាំងនឹងទំនិញឡើងថ្លៃនិងប្រឆាំងរដ្ឋាភិបាលស៊ូដង់មានអាយុកាល៣ទសវត្សរ៍របស់ប្រធានាធិបតីលោក Omar Hassan al-Bashir បានរីករាលដាលដល់ទីក្រុងជាច្រើនក្នុងពេលមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសថ្មីៗនេះ។រដ្ឋាភិបាលបានបិទសាលារៀននិងសាកលវិទ្យាល័យនៅរដ្ឋធានីខាទុំ ប្រទេសស៊ូដង់ ដើម្បីរារាំងនិស្សិតមិនឱ្យចូលរួមក្នុងការតវ៉ាដែលកំពុងរីករាលដាល ហើយប្រធានប្រឆាំងចារកម្មរបស់ប្រទេសនេះបានបិទសេវាអ៊ីនធឺណេតនិងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម។ក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានីខាទុំ ហើយយ៉ាងហោចណាស់នៅតាមទីក្រុងផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេស ក៏មានការតវ៉ាដែរកាលពីថ្ងៃសៅរ៍។មានរបាយការណ៍អំពីការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីក្រុងមួយចំនួន។ របាយការណ៍នៃការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter ។ប៉ុន្តែដោយសារតែមានការបិទអ៊ីនធឺណេត គេមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួនទេ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំក្រុមប្រឆាំងចំនួន១៤នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ រួមទាំងអ្នកនយោបាយឈ្មោះ Farouq Abu Issa ដែលជាមេដឹកនាំក្រុមប្រឆាំងមួយក្នុងចំណោមក្រុមប្រឆាំងសំខាន់ៗចំនួន២ក្រោយពីមានការជួបជុំរបស់គូប្រជែងលោកប្រធានាធិបតីលោក Omar Hassan al Bashir នៅក្នុងរដ្ឋធានី៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ