ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាង៥០ម៉ឺននាក់ ក្នុងពិធីបុណ្យអ៊ុំទូកចេញព្រះវស្សា
Mon,14 October 2019 (Time 12:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 60នាក់)

(បាត់ដំបង)៖ គិតត្រឹមរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ -១២ និងថ្ងៃទី១៣ក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ចេញព្រះវស្សានៅស្ទឹងសង្កែនៃខេត្តបាត់ដំបងសំរាប់ឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកចូលរួមទស្សនាកម្សាន្តលេងសរុបមានចំនួនជាង៥០ម៉ឺននាក់នេះបើយោងតាមរបាយការណ៍ លោក អ៊ុចអ៊ុ ភីនីស្សារា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង៥០ម៉ឺននាក់ក្មុងនោះមាន ភ្ញៀវទេសចរជាតិមានប្រហែលចំនួន ៥២៣,០០០នាក់ កើនឡើង២៤,៥២%បើធៀបនិងឆ្នាំ២០១៨មានត្រឹម៤២០,០០០នាក់ និងភ្ញៀវអន្តរជាតិមានប្រហែលចំនួន ៨១០នាក់កើនឡើង៤៧,២៧%បើធៀបទៅនិងឆ្នាំ២០១៨មានត្រឹម ៥៥០នាក់ ដែលសរុបរួមភ្ញៀវទេសចរមានចំនួន ៥២៣,៨១០នាក់កើនឡើង ២៤,៥៥%ធៀបទៅនិងឆ្នាំ២០១៨មានត្រឹម ៤២០,៥៥០នាក់ដែលកើនឡើងគួរអោយកត់សម្គាល់បើធៀបទៅនិងឆ្នាំ២០១៨។

របាយការណ៍បញ្ជាក់បន្ថែមថា កត្តានាំអោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាក្នុងពិធីបុណ្យអុំទូកកើនឡើងជាងឆ្នាំមុនៗរហូតជាង៥០ម៉ឺននាក់ដោយសារតែឆ្នាំនេះរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំឡើងដោយមានភាពល្អប្រសើរជាងឆ្នាំមុន ទាំងសន្ដិសុខ សណ្តាប់ធ្នាប់ បៀបរៀបរយរួមទាំងការតុបតែងភ្លើងលំអបំភ្លឺនៅតាមដងផ្លូវ ស្ពាន សួនច្បារ រួមទាំងមាន ការរៀបចំឆាកប្រគុំដន្ដ្រីបុរាណ សម័យ ជាច្រើនទីតាំងពិសេសការដាក់តាំងពិព័រណ៌ទំនិញជាលក្ខណះមិត្តភាពកម្ពុជាថៃរាប់រយតូប ស្ដង់ ផងដែរដែលបានផ្តល់ជូននូវភាពសប្បាយរីករាយយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងអុំទូកដោយក្រុមកីឡាករ កីឡាការិនី យ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់ រយៈពេល២ថ្ងៃ វិលទៅវិលមក ជាលទ្ធផល ទូកងប្រពៃណីចំណាត់ថ្នាក់លេខ១ បានទៅលើទូក ឈ្មោះនរិន្ទរង្សី ស្រីសពិជ័យចិត្របុត្រ មកពីវត្តឯករង្សី ស្រុកឯកភ្នំ -ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ មោងឬស្សីបារមីដំបងដែក មកពីសាលាស្រុកមោងឬស្សី -ចំណាត់ថ្នាក់លេខ៣ បានទៅលើទូក ឈ្មោះ សុវណ្ណភេត្រាបាត់ដំបង សជ័យ របស់ក្រុងបាត់ដំបង ។ ទូកខ្នាតអន្តរជាតិផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ បាណន់មានជ័យបារមីដំបងដែក របស់សាលាស្រុកបាណន់ -ចំណាត់ថ្នាក់លេខ២ បានទៅលើឈ្មោះ ទូកផ្សោតមានជ័យដែនដីសុវណ្ណ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ អានន្តនាគរាជ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង។ ទូកខ្នាតខ្លីប្រពៃណីផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្មេងវត្តបាត់ដំបងបារមីតេជោសែនជ័យ របស់សាខាពន្ធដារខេត្តបាត់ដំបង -ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ បុប្ផាជាយដែនយាយម៉ៅមានរិទ្ធិ របស់សាលាស្រុកកំរៀង -ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ សង្គមកិច្ចសែនជ័យបារមីមានរិទ្ធិ របស់មន្ទីរសង្គមកិច្ច។ ទូកខ្លីអន្តរជាតិនារី ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អប់រំសែនជ័យ យុវវ័យមានរិទ្ធិ(មន្ទីរអប់រំ យុវជននិងកីឡាខេត្ត) ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ នារី មានជ័យ(មន្ទីរកិច្ចការនារី) ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3754 នាក់
ខែនេះ :
13139 នាក់
3 ខែនេះ :
37474 នាក់
សរុប :
1166564 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ