ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ហា​នឃុ​បឃិតគ្នាធ្វើអ្វីៗបានតាមតែអំពើចិត្តបែប​របៀបពុករលួយ​
Sun,06 October 2019 (Time 08:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 152នាក់)

ខេត្តសៀមរាប៖ប្រហែលជាមានខ្នងបង្អែកតាមជួយជ្រោងជ្រែង​ហើយមើលទៅបានជាលោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ហា​នឃុ​បឃិតគ្នាធ្វើអ្វីៗបានតាមតែអំពើចិត្តបែប​របៀបពុករលួយ​បែបនេះ។ប្រភព​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ទេនោះ​គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ប្រទេស​សៀម និង​ប្រទេស​យួន មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប បានឡើយ​។លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករ​លួយ​យ៉ាង​ពេញបន្ទុក​។

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តសៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន នោះ​ហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​។

ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា ដែលជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​ពី​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ទំនិញ​គេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម និង​ច្រកព្រំដែន​ខ្មែរ​-​យួន ចូលមក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រៀលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។​

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក សុខ សុ​ដា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ទន្ទឹមនឹងនេះ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ករណី​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​នោះ​ឡើយ​។​

​ប្រភពពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​និង​ផ្សារ​ទំនើបៗ​ក្នុង​ខេត្តសៀមរាប​។រីឯ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទាល់តែ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ទើប​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។

ដូច្នេះហើយទើបមាន សេចក្ដីអំពាវនាវ ឲ្យលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់​មេ​គយ​ខេត្ត​សៀមរាប ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​គ្នា​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក។
ពាក់ពន្ធ័ករណីខាងលើនេះដែរអង្គភាព គេហទំព័រ PCM hotnews មិនអាចសុំការបំភ្លឺណាមួយពីលោក សុ​ខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន បានទេ ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តីអង្គ​ភាព​យើងខ្ញុំរងចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3753 នាក់
ខែនេះ :
13138 នាក់
3 ខែនេះ :
37473 នាក់
សរុប :
1166563 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ