ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ប្រធានជញ្ជីងថ្លឹងរថយន្ត ខែលជ័យ និងបក្ខពួកកំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក
Fri,15 February 2019 (Time 07:27 AM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 115នាក់)

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ខែល​ជ័យ បាន​បញ្ជាក់ថា ​ទោះបី​ឈ្មួញ​ ខ្លះ​ ដឹក ជញ្ជូន​ទំនិញ​លើស​ទម្ងន់​តាម​ រថយន្ត​ស​ណ្ដោ​យ​កន្ទុយ​វែងៗ  ក៏​លោក នួន គឹម​ហេង ព្រម ទាំង​បក្ខពួក​មិ ន​ចាត់វិ ធានការ​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​លោក នួន គឹម​ហេង បានកំណត់​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង​ទៅដោយ​មិនចាំបាច់​ចូល​ថ្លឹង បើទោះបី​រថយន្ត​ទាំងនោះ​អាច​បង្ក​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន យ៉ាងណាក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ គឺមាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​ផ្សេងៗ ក៏ដូចជា​ដឹកឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ពី​១០០​ទៅ​១៥០​គ្រឿង​ហើយ​បើ​រថយន្ត​១​គ្រឿង​ត្រូវ​បង់លុយ​២០​ម៉ឺន​រៀល គឺ​លោក នួន គឹម​ហេង ប្រមូល​លុយ​បាន​មិនតិច​ឡើយ​?។ មានការ​សង្ស័យថា​ចំណូល​ទាំងនោះ​ត្រូវបាន​ចែករំលែក​ទៅ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​សាធារណការ​ផងដែរ ទើប​លោក នួន គឹម​ហេង ព្រមទាំង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។
 ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក្នុងស្រុក​កំពង់សៀម ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក សុខ ស្រ៊ុន ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ ស្រ៊ុន ទេនោះ​គឺ​លោក នួន គឹម​ហេង និង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ប្រាកដជា​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​លោក នួន គឹម​ហេង និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​កំពង់សៀម ឲ្យ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ ។​
បញ្ជាក់ថា​រឿងអាស្រូវ​ពុករលួយ​របស់លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​(​ខែល​ជ័យ​) និង​អនុប្រធាន​គឺ​លោក សេង សុង ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បើក​កាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​របស់លោក នួន គឹម​ហេង និង​បក្ខពួក ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក នួន គឹម​ហេង និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។​

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ អាជីវករ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧១ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ បាន​គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ដំឡូង​មី គ្រាប់ស្វាយចន្ទី កៅស៊ូ និង​ឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក នួន គឹម​ហេង និង​បក្ខពួក​មិនដែល​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ ហើយ​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​តាម​ការកំណត់​តែម្តង​។ បើទោះបី​ពួកគេ​ដឹកជញ្ជូន​កសិផល​និង​ទំនិញ​ផ្សេងៗ​មិន​លើស​ទម្ងន់​ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ៍​ខែល​ជ័យ ចៀស​មិន​ផុត​ឡើយ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជាមិនខាន​។​(មានត)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
109 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3786 នាក់
ខែនេះ :
13171 នាក់
3 ខែនេះ :
37506 នាក់
សរុប :
1166596 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ