ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោក ហ៊ុន ម៉ាណែត # យេីងមិនឱនក្បាលយកកិត្តិយសជាតិ ឯករាជ្យជាតិ លត់ជង្គង់ទៅឲ្យនរណាដេីម្បីសុំអំណោយនោះទេ
Sat,16 February 2019 (Time 02:28 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 142នាក់)

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា ស្រុកខ្មែរយើង​តាំងពីមានសង្គ្រាមបែក​បាក់រហូត​យើងខ្លាំង​បាន​ប៉ុណ្ណេះ ប្រជាពលរដ្ឋមានជីវភាពរឹងមាំប៉ុណ្ណេះ កងទ័ពរឹងមាំប៉ុណ្ណេះ យើងមិនត្រូវខ្លាចនោះទេ សំខាន់បំផុត​ជាតិរបស់យើងមិនឱនក្បាល យកកិត្តិយសជាតិ ឯករាជ្យជាតិលត់ជង្គង់​ទៅឲ្យនរណាដើម្បី​សុំអំណោយ​នោះទេ។

លោកថ្លែងបែបនេះនៅក្នុងឱកាសនៃពិធីសម្តែងលំហាត់សំយោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិត នាយទាហានទ័ពជើងគោកជំនាន់ទី៧ ចំនួន២០៧នាក់ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រនេះ។
លោកបន្តថា យើងរឹងមាំខ្លួនឯង ការពារជាតិខ្លួនឯង សេដ្ឋកិច្ចជាតិឯងរឹងមាំ EBA មិនធ្វើឲ្យយើងស្លាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យយើងខ្លាំងរឹងមាំ ធ្វើឲ្យយើងម្ចាស់ការខ្លួនឯង កាន់តែស្គាល់ខ្លួនឯង កាន់តែ​ពង្រឹង​ខ្លួនឯង ដើម្បីជាតិរស់ដោយខ្លួនឯង។

លោកលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំបម្រើជាតិ កសាងប្រទេសឲ្យរីកចម្រើនបានប៉ុណ្ណេះ សេដ្ឋកិច្ចយើង​រឹងមាំ​បានប៉ុណ្ណេះ យើងកុំព្រួយបារម្ភ អ្វីដែលសំខាន់យើងត្រូវម្ចាស់ការការពាររឹងមាំជាតិរបស់យើង គ្មានបរទេសណា​មកធ្វើសេដ្ឋកិច្ចឲ្យយើងនោះទេ មានតែយើងអ្នកធ្វើសេដ្ឋកិច្ចខ្លួនឯង គ្មាននរណាមកការពារ​សុខសន្តិភាព​ឲ្យ​យើង​នោះ​ទេ មានតែយើងទេជាអ្នកការពារសុខសន្តិភាព គ្មាននរណាការពារច្បាប់យើងទេ មានតែយើង​ការពារ​ច្បាប់របស់យើង។

ដូច្នេះកងទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហរនឹងនរច្បាស់លាស់ ជឿទុក​ចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3708 នាក់
ខែនេះ :
13093 នាក់
3 ខែនេះ :
37428 នាក់
សរុប :
1166518 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ