ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោក ដូណាល់ ត្រាំ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថ្នាក់ជាតិ ដេីម្បីទទួលថវិកាសម្រាប់កសាង កំពែងព្រំដែន
Sat,16 February 2019 (Time 02:59 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 121នាក់)

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ ដើម្បីទទួលបានថវិកាសម្រាប់ធ្វើការកសាងកំពែងព្រំដែន នៅតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ដែលសភាមិនផ្តល់ឲ្យលោក។ នេះបើយោងតាមសារព័ត៌មាន New York Post។

ចំណាត់ការ​នេះ​ជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់​មួយ​ទៅកាន់​ក្រុម​ស្តាំ​របស់​លោក​ថា លោក​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ដូច​ការសន្យា​ក្នុងពេល​បោះឆ្នោត និង​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់ថា ​​អន្តោប្រវេសន៍​ខុសច្បាប់​ទំនង​នៅតែ​ជា​ចំណុច​នយោបាយ​ពិសេស​មួយ​រហូតដល់​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។​

ចំណាត់ការ​មិនធម្មតា​របស់​ត្រាំ​នឹង​អាច​ឲ្យ​លោក​ឆ្លង​ផុត​ការជំទាស់​របស់​សភា និង​បង្គាប់បញ្ជា​ដក​ប្រាក់​ពី​មូលនិធិ​សហព័ន្ធ​ដោយផ្ទាល់ រួមមាន​ប្រាក់​រាប់ពាន់​លាន​ពី​ថវិកា​​របស់​ក្រសួង​ការពារជាតិ ដើម្បី​សង់​របង​។​

​ ​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា​« យើង​នឹង​ប្រឈម​វិបត្តិ​សន្តិសុខ​ជាតិ​នៅ​ព្រំដែន​ខាងត្បូង​របស់​យើង និង​យើង​នឹង​ចាត់ការ​វា​តាម​ផ្លូវ​ណា​មួយ​។​ខ្ញុំ​នឹង​ចុះ​​ហត្ថលេខា​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ជាតិ​មួយ​។​យើង​និយាយ​អំពី​ការចូល​ឈ្លានពាន​ប្រទេស​របស់​យើង ដោយ​ថ្នាំ​ញៀន និង​ការជួញដូរ​រត់ពន្ធ​មនុស្ស ហើយ​នឹង​ឧក្រិដ្ឋជន​​គ្រប់​ប្រភេទ​»​។​

​ការសំរេចចិត្ត​របស់​ត្រាំ​ក្នុង​ការប្រើ​អំណាច​គ្រាអាសន្ន​នេះ កើត​ឡើង​បន្ទាប់ពី​ការ​ប្រទាញប្រទង់​គ្នា​ជាមួយ​ពួក​ប្រជាធិបតេយ្យ ដែល​រារាំង​សំណើសុំ​ប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​​សំរាប់​សង់​របង​ព្រំដែន​ខាងត្បូង​នេះ ដែល​បាន​នាំ​ដល់​ការបិទ​រដ្ឋាភិបាល​៣៥​ថ្ងៃ​។​

គម្រោងប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ ដើម្បីកសាងកំពែងព្រំដែនរបស់លោក ដូណាល់ ត្រាំ ​ត្រូវបានក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំង នឹងសកម្មភាពនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ, អ្នកស្រី ប៉េឡូស៊ី (Pelosi) ប្រធានសភា និងលោក ស៊ូមើ (Schumer) សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក បានលើកឡើងថា ការប្រកាសរបស់លោក ត្រាំ គឺជាទង្វើមិនស្របច្បាប់ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអំណាចរបស់ប្រធានាធិបតី និងការព្យាយាមបំផ្លិចបំផ្លាញ «ពីការបរាជ័យរបស់លោកត្រាំ» ដើម្បីបង្ខំឲ្យម៉ិកស៊ិក ​បង់ប្រាក់កសាងកំពែង ដូចដែលលោក ត្រាំ បានសន្យាអស់រយៈពេលជាច្រើនឆ្នាំ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2265 នាក់
ខែនេះ :
12352 នាក់
3 ខែនេះ :
35783 នាក់
សរុប :
1162351 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ