ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
សម្តេច ហ៊ុន សែន លោកបានប្រកាសប្រាប់ជនរួមជាតិថា កុំឲ្យខ្វល់លេីបញ្ហាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់ ( EBA) ឡេីយ
Fri,15 February 2019 (Time 06:07 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 86នាក់)

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ក្នុងឱកាសអញ្ចើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ខែកុម្ភៈនេះថ្លែងចាត់ទុកថាការរកស៊ីបង់ពន្ធអោយគេនឹងគេបង់ពន្ធអោយវិញគឺជារឿងចៀសមិនរួចឡើយ។ដូច្នេះវាមានលក្ខណៈថ្លៃថ្នូរនឹងមានស្ថេរភាពទៀតផង។សម្តេចហ៊ុនសែនក៏បានប្រកាសដល់ជនរួមជាតិទំាងអស់កុំខ្វល់លើបញ្ហាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ទំនិញទំាងអស់លើកលែងតែអាវុធ EBAទៅកាន់សហភាពអ៊ឺរ៉ុប ខណៈដែលរាជរដ្ឋាភិបាលបានកំពុងកែទម្រង់ស៊ីជម្រៅផ្ទៃក្នុងជាច្រើនដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅតែមានភាពប្រកួតប្រជាខ្ពស់។សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា បើទើបីជាបាត់ឬនៅមានបន្ត EBA ក៏មិនអាចធ្វើឲ្យកម្ពុជាស្លាប់ឬក្លាយជាអ្នកមានបានដែរ។ដោយសារតែមុននឹងក្រោយEBAនេះ គង់តែបាត់ដូចគ្នាគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។ប្រមុខរដ្ឋាកម្ពុជាបានអះអាងថារាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់មធ្យោបាយធ្វើយ៉ាងណាអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លំាងឡើង ហើយពង្រឹងឯករាជ្យភាពខាងនយោបាយ ដោយមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ ហើយកម្ពុជាប្រែក្លាយការប្រឈមឲ្យទៅជាឱកាស ជាកាលានុវឌ្ឍភាពនៃការឈានឡើងរបស់សេដ្ឋកិច្ចជាតិផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
706 នាក់
ម្សិលមិញ :
338 នាក់
សប្តាហ៍នេះ :
3949 នាក់
ខែនេះ :
13219 នាក់
3 ខែនេះ :
37729 នាក់
សរុប :
1165478 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ