ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
បន្ទាប់ពីនៅលេីបណ្តាញFacebook បានបង្ហោះរូបភាព សង្ឃមួយអង្គ ចូលជួបសម្តេច ហេង សំរិន ដែលឈានដល់ការលត់ជង្គង់ ល្បីល្បាញពេញបណ្តាញសង្គម
Mon,18 February 2019 (Time 11:04 AM)
ដោយ ៖ ចាងហ្វាងការផ្សាយ (ចំនួនអ្នកអាន: 102នាក់)

ភ្នំពេញ៖ បន្ទាប់ពីនៅលើបណ្តាញ Facebook បានបង្ហោះរូបភាពរបស់ព្រះសង្ឃមួយអង្គ ចូលជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ហើយបង្ហាញនូវកាយវិការមិនសមរម្យ ដោយបានលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនោះ, ពេលនេះព្រះសង្ឃអង្គនោះ បានចេញវីដេអូឃ្លីបមួយ ដោយបញ្ជាក់ពីការពិតដែលឈានដល់លុតជង្គង់ដោយមិនដឹងខ្លួន។
ព្រះសង្ឃបានមានសង្ឃដីកាថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។
ព្រះសង្ឃរូបនោះមានសង្ឃដីកាថា «ដោយសារអាត្មាភាពសប្បាយចិត្ត រីករាយពេកចំពោះទឹកព្រះទ័យរបស់សម្តេចពញាចក្រី ហេង សំរិន ។ សម្តេចលោកមានប្រសាសន៍ថា ជួយកសាងព្រះវិហារ ដូច្នេះខ្ញុំព្រះករុណា ក៏ទន់នៅព្រះជង្គង់ហើយមិនដឹងថា ខ្លួនឯងជាព្រះសង្ឃ សម្តេចលោកមិនបាន ឲ្យខ្ញុំព្រះករុណា អាត្មាភាពលុតជង្គង់នោះទេ សម្តេចលោកមិនឲ្យធ្វើអីចឹងទេ ដោយសារតែខ្ញុំព្រះករុណា អាត្មាភាពមានចិត្តរំភើបពេក ដោយសារឮប្រសាសន៍របស់សម្តេចថាជួយកសាងព្រះវិហារ នៅតំបន់ក្រីក្រ ចុងកាត់មាត់ញកនៅជាប់ព្រំដែនវៀតណាម ដូច្នេះហើយខ្ញុំព្រះករុណា អាត្មាភាពទន់ជង្គង់ ដោយមិនដឹកខ្លួនថា ខ្លួនឯងជាសង្ឃទេ ដូច្នេះសូមញាតិញោម មហាជន ដែលលេងក្នុងបណ្តាញ Facebook ទាំងឡាយសូមមេត្តាខន្តី អភ័យទោស»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
294 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3958 នាក់
ខែនេះ :
13102 នាក់
3 ខែនេះ :
37483 នាក់
សរុប :
1165824 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ