ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ថៅកែក្លឹប Roek ឱកញ៉ា គិតធាង ត្រូវបានចាប់ខ្លួន
Mon,11 March 2019 (Time 09:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1131នាក់)

ថៅកែក្លឹប Roek ឧកញ៉ា គិតធាង ត្រូវបានចាប់ខ្លូនមុននេះបន្តិចនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នក​សារព័ត៌មាន​នៅមុន​នេះបន្តិចឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹប​កំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។

នាយឧត្តម​សេនីយ៍​ នេត សាវឿន បានថ្លែងថា៖ «កម្លាំងនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអនុវត្ត​តាមដីការ​បស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង​៦ល្ងាច​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់​ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះ​លោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាក​សួរនៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ»។

សូម​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រក​មេខ្លោង​គ្រឿង​ញៀន​នៅ​ក្លឹប​រ៉ុក​​ឡើង​វិញ ​នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ ​អំឡុង​ពេល​សម្តេចធ្វើជាអធិបតី​ក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិត​នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

ប្រមុខ​រដ្ឋាភិបាល សង្កត់​ធ្ងន់យ៉ាង​ដូច្នេះថា៖«ស្វែងរកឲ្យ​ឃើញ​មេខ្លោង ដែលនាំ​គ្រឿងញៀន ចូល​កន្លែងនេះ មិនមែន [ចាប់] តែ​កម្មករទេ»។

សូមរម្លឹកថា ​កម្លាំង​សមត្ថកិច្ច​ដែលដឹក​នាំដោយលោក ស ថេត ស្នង​ការ​រាជធានី​ភ្នំពេញ បានចុះទៅចាប់​មនុស្ស​ជាង ៣០០នាក់ ដែល​ចូល​កម្សាន្ត​ក្នុងក្លិប Rock កាលពីយប់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ​រួច​ដោះ​លែង​អ្នក​មិន​ពាក់​ព័ន្ធ​ទៅ​វិញ ដោយ​ឃុំ​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ជាង ១០​នាក់​ប៉ុណ្ណោះ​។ បន្ទាប់មក ​អាជ្ញាធរ ក៏សម្រេចបិទ​ក្លិបនេះ​ចោល៕ PCM HOTNEW

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
215 នាក់
សប្តាហ៍នេះ :
2060 នាក់
ខែនេះ :
10827 នាក់
3 ខែនេះ :
38416 នាក់
សរុប :
1108391 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ