ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ចាប់ខ្លួននាយរងការិយាលយ័ហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់.......
Thu,11 April 2019 (Time 06:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

ចាប់ខ្លួននាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន, ដកហូតថ្នាំញៀនមួយចំនួន
-------------------------------
ភ្នំពេញ៖១០.០៤.២០១៩
-កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
-ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានគេបញ្ជាក់ថា មានម្នាក់ជាអាវុធហត្ថ ដែលមានតួនាទីជា នាយរងការិយាល័យហិរញ្ញវត្ថុ។
-នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មាន News ថា កម្លាំងរបស់មន្ទីរពិតជាបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពិតប្រាកដមែន ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។

-យ៉ាងណាក៏ដោយ មន្ដ្រីអាវុធហត្ថដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននេះ ឈ្មោះវរសេនីយ៍ឯក ហោ រ៉ាពិណាត តួនាទីជានាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
-សូមជម្រាបថា ចំពោះមន្ដ្រីអាវុធហត្ថទូទាំងប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
732 នាក់
ម្សិលមិញ :
338 នាក់
សប្តាហ៍នេះ :
4001 នាក់
ខែនេះ :
13271 នាក់
3 ខែនេះ :
37781 នាក់
សរុប :
1165532 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ