រដ្ឋមន្ត្រីសាធារណការ ទុកពេល៣ខែ ឲ្យម្ចាស់រថយន្តទិញតពីគេ ប្រញាប់មកកាត់ឈ្មោះផ្ទេរកម្មសិទ្ធិលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសថា ក្រសួងនឹងទុកពេល៣ខែ ឲ្យម្ចាស់រថយន្តទិញតពីគេ មកកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ធ្វើជាម្ចាស់គ្រប់គ្រង ដោយខ្លួនឯង។ដោយមើលឃើញពីផលលំបាក ក្នុងការស្វែងរកម្ចាស់យានយន្តបង្កហេតុផ្សេងៗ មកទទួលខុសត្រូវ ដោយសារតែមិនបានកាត់ឈ្មោះម្ចាស់ដើមនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងរិះរកវិធីដោះស្រាយលើបញ្ហានេះ។លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ កំពុងធ្វើការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកវិធីដោះស្រាយ លើការកាត់ឈ្មោះកម្មសិទ្ធិយានយន្ដ ឲ្យកាន់តែមានភាពងាយស្រួល ដល់ម្ចាស់រថយន្ដទាំងអស់។លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ក៏កំពុងតែពិភាក្សាគ្នា ឲ្យមានការយកកម្រៃទាប ចំពោះប្រជាពលរដ្ឋណា ដែលមានមិនទាន់មកកាត់ឈ្មោះផងដែរ ក្នុងរយៈពេល៣ខែ។ លោកបន្ដថា ក្នុងរយៈពេល៣ខែនេះ លោកក៏ចង់ឲ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដទាំងអស់ មកធ្វើបច្ចុប្បន្នភាពអំពីទីលំនៅរបស់គាត់ បើមិនដូច្នេះ នៅពេលដែលផាកពិន័យ រកមិនឃើញនោះទេ។ជាមួយគ្នានោះ លោកស៊ុន ចាន់ថុល ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដទាំងអស់ ដែលមានស្លាកលេខចាស់ សូមអញ្ជើញមកប្ដូរយកស្លាកលេខថ្មី ដែលមាន QR Code ដើម្បីមានសិទ្ធិរក្សាទុក ស្លាកលេខរបស់ខ្លួន នៅពេលដែលលក់រថយន្ដ។លោករដ្ឋមន្ត្រី បានអះអាងបន្ថែមថា ការធ្វើកំណែទម្រង់ថ្មី លើការកាត់ឈ្មោះម្ចាស់យានយន្តនេះ ប្រសិនបើដំណើរការ ប្រាកដណាស់ថា នឹងមានភាពងាយស្រួល ដល់សមត្ថកិច្ចក្នុងការស្វែងរកម្ចាស់យានយន្តពិតប្រាកដ មកទទួលខុសត្រូវចំពោះទោសកំហុស។សូមបញ្ជាក់ថា បើតាមរបាយការណ៍ បានឲ្យដឹងថា រាល់អ្នកបើកបរល្មើសច្បាប់ មានតែ២៧ភាគរយប៉ុណ្ណោះ ដែលសមត្ថកិច្ចតាមស្វែងរកឃើញជនបង្ក ដោយហេតុតែមិនមានការធ្វើបច្ចុប្បន្នភាពនៃការរស់នៅពិតប្រាកដ និងការមិនទាន់កាត់ឈ្មោះនេះ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ