ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
បែបមានវាសនាដូចចំបុីខ្មៅហើយ លោកឧកញ៉ាហ៊ុន ជា សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួន នារីលក់ឡេអនឡាញម្នាក់....
Fri,12 April 2019 (Time 03:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 168នាក់)

បែបមានវាសនាដូចចំបុីខ្មៅហើយ! លោកឧកញ៉ា ហ៊ុន ជា សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួន នារីអ្នកលក់ឡេអនឡាញម្នាក់ដែលជេរប្រមាថថា ប្រុសនៅខ្មែរ៧០%សុទ្ធតែជាប់គុកកាលពីពេលថ្មីៗនេះការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាពនារីលក់ឡេតាមអនឡាញម្នាក់ ដែលត្រូវគេស្គាល់ថាឈ្មោះ ចែឌីលក់ពន្លៃរមៀត បានជេរប្រមាថនៅលើ Bigo live យ៉ាងដូច្នេះថា ៖ “កំពូជខ្មែរថោកទាបនេះ! ប្រុសខ្មែរ៧០ភាគរយជាប់គុកតែគុកហ្អេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អីប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែង”។ក្រោយពីមានប្រតិកម្ម ដោយមានការខឹងសម្បារពីមហាជន នារីខាងលើនេះក៏បានចេញវីដេអូសូមអភ័យទោស ដោយនាងអះអាងថាដោយសារតែកំហឹងខឹងបុគ្គលម្នាក់ទើបជ្រុលមាត់និយាយពាក្យទាំងអស់នេះ។ ទោះជាយ៉ាងណាក្តី លោកឧកញ៉ា ហ៊ុន ជា ក៏ទទួលបាននូវព័ត៌មាននេះ និងសម្តែងការខឹងសម្បារ ព្រមទាំង សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួននារីខាងលើផងដែរ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះ៖ “ទំលាក់លេខមកបងប្អូនខ្មែរ ជួយគាត់ឆាប់បានទៅកន្លែងដែលគាត់ប្រាថ្នា ខ្ញុំនៅមិនស្ងៀមទេ នៅពេលដែរគាត់មកប្រមាថ ធ្ងន់ៗមកលើជនជាតិខ្មែរបែបនេះ។ ប្អូនគួរយល់ផងថាជាតិសាសន៍ណាក៏ មានមនុស្សល្អ និងមនុស្សអាក្រក់ តែសូមកុំមើលឃើញតែមនុស្សអាក្រក់ពេក ព្រោះក្នុងនោះអាចជាឪពុករបស់ប្អូន និងអាចជាអ្នកជួយជីវិតប្អូន(ពេទ្យ…)។ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ជិតមកដល់ហើយ មកបងប្អូនខ្មែរទាំងអស់សុទ្ធតែចង់បានពរជ័យ សិរីមង្គល និងសុខសប្បាយពីទេវតាឆ្នាំថ្មី តែបុគ្គលម្នាក់នេះបែរជាចេញមក ជេរប្រមាថពូជសាសន៍ខ្មែរ និងជាពិសេសថាប្រុសខ្មែរ70% (ចិតសិបភាគរយ) សុទ្ធតែជាប់គុក និង ធ្វើអ្នកបំរើអោយជាតិសាសន៍ផ្សេងៗ នេះជាការប្រមាថថ្មីមួយទៀតដែលប្រជាជនខ្មែរទាំងអស់មិនអាចទទួលយកបានទេ។ ខ្ញុំសង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធ មានវិធានការទៅលើរូបគាត់ ដើម្បីកុំអោយបងប្អូនខ្មែរយើងរៀនស្អប់ខ្ពើមជាតិសាសន៍ឯងទៀត។ ក្រៅពីជាតិសាសន៍ខ្មែរ គ្មានអ្នកណាមកស្រលាញ់ខ្មែរយើងពិតនោះទេ សាមគ្គីខ្មែរឈ្នះ បាក់បែកខ្មែរចាញ់ ពីខ្ញុំបាទហ៊ុន ជា”៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3683 នាក់
ខែនេះ :
13068 នាក់
3 ខែនេះ :
37403 នាក់
សរុប :
1166493 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ