ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឃាតករលើដងផ្លូវឆក់យកជីវិតក្នុងថ្ងៃចូលឆ្នាំរយះពេល៤ថ្ងៃស្លាប់ចំនួន៥២នាក់របួសចំនួន១៨៣នាក់.........
Wed,17 April 2019 (Time 12:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 103នាក់)

ឃាតករដងផ្លូវ៖សម្លាប់មនុស្សចំនួន ៥២នាក់របួសចំនួន១៨៣នាក់ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៤ថ្ងៃ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ បានសម្លាប់មនុស្សចំនួន៥២នាក់របួសចំនួន ១៨៣នាក់ក្នុងនោះរបួសធ្ងន់១៣៩ នាក់និងរបួសស្រាលចំនួន៤៧នាក់។

នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

របាយការណ៍បានបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីបើកលើសល្បឿនកំណត់ បើកបរក្នុងភាពស្រវឹង ប្រជែងមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់កត្តាយាន និងងងុយដេក។

រាជធានីខេត្តដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនមានដូចជា៖

ខេត្តកំពង់ឆ្នាំង ៦លើក ស្លាប់ ៦នាក់របួស ៨នាក់។

ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់ ៥នាក់។

ខេត្តកណ្ដាល ៤លើក ស្លាប់ ៤នាក់ របួស ១០នាក់។

ខេត្តត្បូងឃ្មុំ ២លើក ស្លាប់ ៤នាក់ របួស ២នាក់។

ភ្នំពេញ ១៧លើក ស្លាប់ ៤នាក់ របួស ២០នាក់។

ខេត្តពោធិ៍សាត់ ១២លើក ស្លាប់ ៣នាក់ របួស២២នាក់។

ខេត្តក្រចេះ ៤លើក ស្លាប់៣នាក់ របួស ៦នាក់។

ខេត្តបន្ទាយមានជ័យ ៣លើក ស្លាប់ ២នាក់ របួស ៨នាក់៕ដោយ ឯម សុវិសេដ្ឋ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
114 នាក់
ម្សិលមិញ :
337 នាក់
សប្តាហ៍នេះ :
2216 នាក់
ខែនេះ :
12568 នាក់
3 ខែនេះ :
35680 នាក់
សរុប :
1161980 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ