ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មន្រ្តីយោធា និងបក្ខសរុប៦នាក់ សម្ងំប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងបន្ទប់ជួល ត្រូវនគរបាលក្រុងពោធិ៍សាត់បង្ក្រាប និងឃាត់ខ្លួន
Mon,10 June 2019 (Time 02:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 284នាក់)

ពោធិ៍សាត់)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ បានចុះបង្ក្រាបករណីជួយដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានស្រី ៣នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនខាងលើ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ក្នុងនោះមានស្រី៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជិវិត វណ្ណាវីន អាយុ២១ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ (មុខរបរយោធា)
*ទី២៖ ឈ្មោះ ប៉េង ពិសិដ្ឋ អាយុ២១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងចម្លាក់)
*ទី៣៖ ឈ្មោះ អ៊ឹម បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរកម្មករ)
*ទី៤៖ ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរមិនពិតប្រាកដ)
*ទី៥៖ ឈ្មោះ ហាំ ម៉ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ (មុខរបរសិស្ស)
*ទី៦៖ ឈ្មោះ ឃុត រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងអ៊ុតសក់)។

លោកអធិការបន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាក់ស្តែង នៅក្នុងបន្ទប់ជួលខាងលើ ដោយរកឃើញវត្ថុតាង រួមមាន៖ ម្សៅក្រាមព័ណ៌សថ្លាំ ចំនួន0១កញ្ចប់ធំ ប្រមាណ៥០០ក្រាម, ថ្នាំគ្រាប់ព័ណ៌ក្រហម ០២គ្រាប់ (សង្ស័យថ្នាំគ្រវី), ថង់ផ្លាស្ទិចមួយចំនួនធំ, ដែកកេះ ០៨ដើម, ទូរស័ព្ទដៃ ០៧គ្រឿង និងម៉ូតូ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ឱ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
284 នាក់
ម្សិលមិញ :
428 នាក់
សប្តាហ៍នេះ :
4078 នាក់
ខែនេះ :
13237 នាក់
3 ខែនេះ :
37480 នាក់
សរុប :
1166242 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ