ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
កម្ពុជាទទួលអ្នកសារព័ត៌មានជុំវិញពិភពលោក៥០០នាក់ក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦ (AMS) នៅខេត្តសៀមរាប
Wed,12 June 2019 (Time 07:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 181នាក់)

ខេត្តសៀមរាប ៖ កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦(AMS)ត្រូវបានធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៩។ មុនកិច្ចប្រជុំកំពូលនេះក្រសួងព័ត៌មានក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការផ្សព្វផ្សាយ (AIBD) ក៏បានរៀបចំសិក្ខាសាលានៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦លើទឹកដីអង្គរនៅខេត្តសៀមរាប ក្រោមប្រធានបទ « ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ » ដោយមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាលព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ៥០០នាក់មកពីបណ្ដាប្រទេសជាង៤០នៅក្នុងតំបន់ និងពិភពលោកមានដូចជា ៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម៉ៅ ជាដើម។

សន្និសីទកំពូលនេះនឹងធ្វើពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមិថុនា ផ្តោតលើបញ្ហាសំខាន់ៗដូចជា ៖ ផលប៉ះពាល់នៃវិស័យសារព័ត៌មានក្រោមឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K ជាដើម ។

សន្និសីទសារព័ត៌មានអាស៊ីគឺជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយ អន្តរជាតិ ដែលឈានមុខគេដែលផ្តល់ឱកាសដល់អ្នកផ្សាយអ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយអ្នកដឹកនាំឧស្សាហកម្មអ្នកសិក្សា ស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកបានជួប និងពិភាក្សាអំពីរបៀបអភិវឌ្ឍន៍គុណភាពប្រព័ន្ធ ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យាជំនាន់ទី៤។

តាមកម្មវិធីដែលបានគ្រោងទុកក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលនេះគណៈប្រតិភូជា ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាននឹងត្រូវបានអញ្ជើញទៅទស្សនាសារៈមន្ទីរសន្តិភាពនៃសម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ និងទស្សនាប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាម និងមរតកវប្បធម៌ដែលបន្សល់ពីបុព្វបុរសខ្មែរសម្រាប់បម្រើដល់វិស័យទេសចរណ៍របស់កម្ពុជានាពេល បច្ចុប្បន្នផងដែរ។

សូមជម្រាបថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប ធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូប មកពី៥ប្រទេស នឹងរួមគ្នាពិភាក្សាពីការវិត្តន៍បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយដែលកំពុងតែកើតមានឡើង នៅលើពិភពលោកព្រមទាំងបញ្ហាពាក់ព័ន្ធ។ វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូប គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា, រដ្ឋមន្ត្រីព័ត៌មានឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, កូរ៉េខាងត្បូង និងអនុរដ្ឋមន្ត្រីព័ត៌មានប្រទេសសាម័រ។

នៅពេលបញ្ចប់កិច្ចប្រជុំនេះនឹងមានចេញសេចក្តីប្រកាសរួមមួយស្តីពី លទ្ធផលដែលសម្រេចបាន ក្នុងពេលដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3758 នាក់
ខែនេះ :
13143 នាក់
3 ខែនេះ :
37478 នាក់
សរុប :
1166568 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ