ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ប្រជាពលរដ្ឋរអ៊ូថា ពួកគាត់ក្តៅក្រហាយនឹងការទារលុយ ពីសំណាក់ក្រុមចម្រុះខេត្តកំពង់ឆ្នាំង ដាក់ប៉ុស្តិ៍តាមផ្លូវជាតិលេខ៥
Wed,12 June 2019 (Time 07:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 110នាក់)

កំពង់ឆ្នាំង)៖ ក្រុមចម្រុះមួយក្រុមរបស់ខេត្តកំពង់ឆ្នាំង មានមន្ត្រីមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន, នគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងកងរាជអាវុធហត្ថ ដែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣ និងគីឡូម៉ែត្រលេខ៤៤ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ជាពិសេស ម្ចាស់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញផ្សេងៗ ព្រោះក្រុមនេះបង្កការលំបាកដល់ពួកគាត់ក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិត។
ម្ចាស់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ លើដងផ្លូជាតិលេខ៥ បានឲ្យដឹងថា ក្រុមចម្រុះនេះមិនមែនគ្រាន់តែដាក់ប៉ុស្តិ៍ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទេ គឺដើម្បីរកលុយចែកគ្នាចាយទៅវិញទេ។
ម្ចាស់រថយន្តទាំងនេះបានបញ្ជាក់ថា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើចរាចរលើដងផ្លូវជាតិលេខ៥ ត្រូវបានក្រុមចម្រុះស្ទាក់ហៅឲ្យឈប់ ក្រោមហេតុផល ដើម្បីត្រួតពិនិត្យការដឹកសំពីងសំពោង ឬផ្ទុកលើសទម្ងន់ និងត្រួតពិនិត្យមើលឯកសារផ្សេងៗ មានដូចជាប័ណ្ណបើកបរ ឈៀក និងលិខិតអាជីវកម្មជាដើម។
ពួកគាត់បានរៀបរាប់ថា ប្រសិនបើក្រុមនេះរកឃើញអ្នកបើកបរណាមួយមានកំហុសអ្វី គេនឹងពិន័យជាប្រាក់នៅនឹងកន្លែងតែម្តង ចំណែកឯមន្ត្រីមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនវិញ នឹងពិនិត្យមើលកំហុសផ្នែកបច្ចេកទេសយានយន្ត រួចហើយរកលេសទារប្រាក់ចាប់ពី៥០០០រៀល ទៅ២០០០០រៀល ដោយលើកហេតុផលរថយន្តខុសនេះ​​​ ខុសនោះមិនចេះចប់។
ម្ចាស់រថយន្តទាំងនេះ បានសំណូមពរថា ប្រសិនបើពួកគាត់រំលោភច្បាប់ សូមពិន័យទៅតាមច្បាប់ចុះ ប៉ុន្តែប្រសិនបើពួកគាត់មិនខុសអ្វីផង ហេតុអ្វីក៏ទាររកលុយពីពួកគាត់ដែរ ក្នុងហេតុផលថ្លៃបាយ ថ្ងៃទឹក សម្រាប់សមាជិកក្រុមចម្រុះបំពេញការងារត្រួតពិនិត្យលើដងផ្លូវជាតិលេខ៥។
ពួកគាត់បាននិយាយចំអកថា ក្រុមចម្រុះមួយនេះហាក់ដូចជាមិនមែនបំពេញតួនាទី ដើម្បីក្នុងបំណងពង្រឹងការអនុវត្តន៍ច្បាប់របស់ជាតិទេ ប៉ុន្តែបែរជានាំគ្នាប្រព្រឹត្តអំពើល្មើសច្បាប់ តាមរយៈទង្វើកៀបសង្កត់អ្នកធ្វើដំណើរ និងអ្នកប្រកបអាជីវកម្មផ្សេងៗ ឲ្យបង់ប្រាក់ទាំងក្តីក្តៅក្រហាយ ដែលនាំមកនូវការថ្នាំងថ្នាក់ក្នុងចំណោមប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
560 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2638 នាក់
ខែនេះ :
12725 នាក់
3 ខែនេះ :
36156 នាក់
សរុប :
1162724 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ