ខេត្តបន្ទាយមានជ័យ:ជាថ្មីម្ដងទៀតហើយក្លឹបកំសាន្ត KTV AJR ដែលមានម្ចាស់ឈ្មោះឡាយ ប៉េងអាន ដែលមានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវតែបន្តបើកឲ្យដំណើរការនិងបម្រើសេវាគ្រឿងញៀនយ៉ាងកក្រើកដដែល ដោយមិនខ្លាចញញើតនិងសមត្ថកិច្ចឡើយ។តែទោះយ៉ាងនេះក្តីក៏ចៀសមិនផុតពីសំណាញ់ច្បាប់នោះឡើយនាវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត KTV AJR ដែលមានម្ចាស់ឈ្មោះឡាយ ប៉េងអាន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់រួមនឹងវត្ថុតាងមួយចំនួន។សូមជម្រាបដែរថា ការចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេនេះបានធ្វើឡើងចាប់ពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់វេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសភាពស្ងប់ស្ងាត់បំផុត។បើតាមប្រភពពីអ្នកបម្រើការងារនៅក្នុង ktv បានឲ្យដឹងថា កម្លាំងប៉េអឹមបានចាប់ឃាត់ខ្លួនអ្នកអូឌឺ មេកា លក់គ្រឿងញៀនចំនួន៧នាក់សុទ្ធតែប្រុស ដែលលាក់ថ្នាំនៅក្នុងកាបូបពេញ។បើតាមលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ថា ជនសង្ស័យដែលឃាត់ខ្លួននៅក្នុងក្លឹបកម្សាន្ត KTV AJR នោះបានចំនួន១៣នាក់ អ្នកមានថ្នាំញៀនជាប់នឹងខ្លួនមានចំនួន៣នាក់ ពិនិត្យទឹកនោមមានសារធាតុញៀនមានចំនួន៥នាក់ ក្រៅពីនេះមិនមានជាប់ពាក់ព័ន្ធនោះទេ ហើយបច្ចុប្បន្នកម្លាំងកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងលោកមិនបានបញ្ជាក់នោះទេគ្រាន់តែប្រាប់ថាមានច្រើន។លោកបញ្ជាក់ថា មុននឹងបញ្ជូនទៅខេត្តលោកនឹងអញ្ជើញអ្នកសារព័ត៌មាន ដើម្បីធ្វើការផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយ។គួរបញ្ជាក់ដែរថា នាពេលកន្លងទៅនេះសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយរឿងអាស្រូវរបស់ក្លឹបកម្សាន្ត KTV AJR ដែលមានម្ចាស់ឈ្មោះឡាយ ប៉េងអាន ថៅកែវ័យក្មេង ពាក់ព័ន្ធទៅនឹងការបម្រើសេវាជួញដូរគ្រឿងញៀនគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង ហើយម្ចាស់ ktv នេះបានចេញមុខបកស្រាយទាំងបំពានផងដែរ។ពាក់ព័ន្ធទៅនឹងការបើក ktv បង្កប់គ្រឿងញៀនខាងលើនេះដែរ ពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ នឹងមានចំណាត់ការ ឬបិទទីតាំងខាងលើនេះតែម្តង បើពុំដូច្នោះទេនឹងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិជាក់ជាមិនខាន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ