ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងហ៊ានឃុបឃិតជាមួយក្រុមឈ្មួញ កេងកេងបន្លំចំណូលជាតិជាច្រើនដោយសារអាងខ្នងលោកគុណ ញឹម មេគយស្រុកខ្មែរ
Sat,15 June 2019 (Time 10:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 154នាក់)

ត្បូងឃ្មុំ ៖ សមត្ថកិច្ចច្រកត្រពាំងផ្លុងបានឲ្យដឹងថា ប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង គឺលោក អ៊ួន សុវណ្ណារ៉ា ដោយអាងខ្លួនជាក្មួយបង្កើត ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលីនោះ បានប្រើអំណាច ឆ្លៀតឱកាស ក្នុងការ លួច បំបាត់ កេងបន្លំ ចំណូលពន្ធ ដោយឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ទំនិញ ខុសច្បាប់ ចូល មកដូចទឹកបាក់ទំនប់យ៉ាងអនាធិបតេយ្យបំផុត ដែលធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់សែន ដុល្លារក្នុង១ខែៗ។
ក្រុមមន្ត្រីខាងលើឲ្យដឹងបន្ថែមថា ភាពមិនប្រក្រតី ពាក់ព័ន្ធនឹងអំពើពុករលួយ របស់លោក អ៊ួន សុវណ្ណារ៉ា ប្រធាន ការិយា ល័ យ គយ និងរដ្ឋាករ ប្រចាំច្រកត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺពឹស ពុលណាស់ខាងជំនាញ «ស្ងោរសាច់ឲ្យផុយ តែមិនឲ្យក្តៅទឹក» ធ្វើឲ្យក្រុមឈ្មួញខ្លាចរអាភ័យ បង្ខំចិត្តចំណាយតាមការ ចែចូវសុំបង់លុយប្រចាំខែ និង ក្បាលឡាន មិន ឲ្យ ទើសចិត្តជូនលោក អ៊ួន សុវណ្ណារ៉ា ឡើយ។ ដោយសារលោក អ៊ួន សុវណ្ណារ៉ា មានជំនាញច្បាស់លាស់ ខាងរៀបឯកសារឃុបឃិតជាមួយឈ្មួញធំៗនាំ ទំនិញចេញចូល តាមរបៀបបង់ពន្ធមិនគ្រប់ ឬ ក្លែងប្រភេទទំនិញ ពោលគឺបង់ពន្ធចូលរ ដ្ឋមួយ ចំ ណែក តូច ហើយមួយចំណែកធំ ចូលហោប៉ៅផ្ទាល់ខ្លួនតែម្តង។
មន្ត្រីទាំងនោះបានឲ្យដឹងទៀតថា លោក អ៊ួន សុវណ្ណារ៉ា តែងប្រើឈ្មោះ ឪពុកមាខ្លួនជា ឧបនាយករដ្ឋមន្ត្រី និងអាងខ្លួន ជាម នុស្ស ស្និទ្ឋស្នាលបំផុតជាមួយលោក គុណ ញឹម អគ្គនាយគយ និង រដ្ឋាករផងនោះ ទើបបុគ្គលរូបនេះហ៊ាន ធ្វើព្យុះ ធ្វើភ្លៀងតាមតែអំពើចិត្ត ប្រមូលលុយពុករលួយដោយគ្មានរអែង ច្បាប់ឡើយ។ លោក អ៊ួន សុវណ្ណារ៉ា មានជំនាញ ខ្លាំងណាស់ ខាង ក្តោបក្តាប់ មុខសញ្ញាក្រុមឈ្មួញនៅច្រកត្រពាំងផ្លុង គឺច្បាស់ដូចថ្ងៃអ៊ីចឹង! ដោយគាត់រឹតបន្តឹង លើការប្រមូលពន្ធពីឈ្មួញ តូច តាច ដើម្បីបង្គ្រប់ផែនការប្រមូលពន្ធ ហើយនៅសល់ពីនោះ គាត់បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញ ខុសច្បាប់ម៉ាសេរី និងដោយបង់ពន្ធ មិនគ្រប់ ឬក្លែងប្រភេទទំនិញ យ៉ាងអនាធិបតេយ្យ។
ប្រភពខាងលើបន្តឲ្យដឹងថា លោក អ៊ួន សុវណ្ណារ៉ា បានអនុវត្តផ្ទុយពីការណែនាំរបស់ លោកប្រធានសាខាគយ និង រដ្ឋាក រខេ ត្ត និងអភិបាលខេត្តត្បូងឃ្មុំ ក៏ដូចគោលការណ៍ណែនាំ និងដាក់ចេញដោយលោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដោយសារហ៊ានចំណាយលុយយ៉ាងសម្បើម បិទមាត់ថ្នាក់លើ។
មន្ត្រីជាច្រើន បានលើកឡើងថា លោក អ៊ួន សុវណ្ណារ៉ា ចេះដាក់សំណែនជូនលោកបណ្ឌិត គុណ ញឹម បានត្រូវចិត្តណាស់ហើយ មើលទៅ ទើបលោកបាននៅកាន់មេប៉ុស្តិ៍គយ សំបូរខ្លាញ់ច្រកត្រពាំងផ្លុង យ៉ាងរឹងមាំបែបនេះ។
មហាជនបានរិះគន់ថា បើលោកបណ្ឌិត គុណ ញឹម នៅតែចង់បានសំណែន ពីលោក អ៊ួន សុវណ្ណារ៉ា ហើយនៅតែទុកបុគ្គល នេះ ឲ្យកាន់តំណែងបន្តទៀតនោះ ចំណូលពន្ធ អាករចូលរដ្ឋ នឹងត្រូវបង់រាប់លា នដុល្លារក្នុងមួយឆ្នាំៗ ហើយចំណូល ដែល រដ្ឋបាត់បង់នោះ គឺវារត់ចូល ក្នុងហោប៉ៅបុគ្គលពុករលួយរូបនេះជាមួយ នឹងបក្ខពួក ធ្វើមានបានផ្ទាល់ខ្លួន យ៉ាងសប្បាយចិត្ត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
705 នាក់
ម្សិលមិញ :
338 នាក់
សប្តាហ៍នេះ :
3947 នាក់
ខែនេះ :
13217 នាក់
3 ខែនេះ :
37727 នាក់
សរុប :
1165476 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ