ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោកទុំនូនិងលោកណុបសំអានមេគយខេត្តព្រះសីហនុធំក្លិនស្អុយទៀតហេីយ
Thu,06 June 2019 (Time 09:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 306នាក់)

ព្រះ​សីហ​នុ៖ប្រភពខ្សឹបថាប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុលោកទុំ ណូបាន​ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​និង​ដាក់​ការ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយដោយ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​និងប្រេងគេច​ព​ន្ឋ​ជា​ច្រើន​ប្រភេទ​ចូល​តាម​កំពង់​ផែ​នានា​ក្នុង​អាណាចក្រ​ខេត្ត​ទេសចរណ៍​និង​សេដ្ឋកិច្ច​មាត់សមុទ្រ​មួយ​នេះ ។បើ​តាម​គេហទំព័រ​ក្នុងស្រុក​ជាច្រើនបាន​ស្រង់​សម្តី​ពលរដ្ឋ​និង​សង្គម​ស៊ី​វិល​ចុះ​ផ្សាយ​ថាក្រៅពី​លោក ទុំ ណូ ក៍​នៅ​មាន​មន្ត្រី​គយ​ម្នាក់​ទៀត​ឈ្មោះណុបសំអាន ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ទំនប់​រលក ខេត្ត​ព្រះ​សីហ​នុ ក៍​ជាប់​ការ​សង្ស័យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គេច​ព​ន្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លាភសក្ការៈ​ផ្ទាល់ខ្លួន​ផង​ដែរ ។យ៉ាងណា​ក៍ដោយសារពត៌មានយើង​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​លោក ទុំ ណូ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​លោកណុបសំអានប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ទំនប់​រលកបានទេ​។បើ​តាម​ប្រភព​ដដែល​បានខ្សឹបនិង​បញ្ជាក់​ទៀត​ថា ទំនិញ​ដែល​សង្ស័យ​ថា​គេច​ព​ន្ឋ​ចូល​តាម​ច្រក​កំពង់​ផែ​ទំនប់​រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ ផែ​កែវ​ផុស និង ផែ​អន្តរជាតិ​ស្ទឹង​ហាវ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។ប្រភព​ខ្សឹបបន្ថែម​ថា ទំនិញ​ដែល​ទំនងជា​គេច​ព​ន្ឋ​ទាំងនោះ​រួម​មាន​៖ សម្ភារ​ការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូ​ស៊េរី​ទំនើប គ្រឿងក្រអូប ឬ​សំអាង សំភារ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ ស្រា​បៀរ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច។ចំណែកប្រេងសាំង​គេចពន្ធគេដឹកចូលមកកាន់តំបន់កោះរ៉ុង ក្រុងព្រះសីហនុរួចគេបូមប្រេងទុកនៅទីនោះដោយមានស៊ីទែនស្ដុកប្រេងធំៗរាប់សិបនៅលើកោះ ។ ហើយទើបគេបន្ដដឹកចេញតាម ទូកទៅកាន់ស្រុកស្ទឹងហាវ ផ្គត់ផ្គង់ប្រេងឱ្យឈ្មួញ សម្រាប់ចែកចាយបន្ដ។ហើយប្រេងមួយចំនួនទៀតត្រូវបានគេដឹកតាមទូកទៅកាន់ស្រុកស្រែអំបិល និងខេត្ដកំពត កែបផងដែរ។ ដោយមានអ្នកចាំទទួលចែកចាយបន្ដនៅទីនោះ ។ហើយប្រេងមួយចំនួនទៀតត្រូវបានគេដឹកតាមទូកចូលក្រុងព្រះសីហនុ និងដឹកចែកចាយបន្ដ ចូលខេត្ដកំពង់ស្ពឺ ភ្នំពេញ និងតាកែវទៀតជាដើម ។បើតាមពត៌មាន​ក្នុងស្រុក​​បញ្ជាក់​ដែរ​ថា កន្លង​មក​ទំនិញ​ភាគច្រើន ដែល​បាន​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​កំពង់​ផែ​ឯកជន គឺ​មិន​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​តាម​កំពង់​ផែ​នីមួយ​ៗ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ឬ​ជួនកាល​មិន​មានការ​ត្រួតពិនិត្យ​សោះតែ​ម្តង​។មន្ត្រីរាជការ និង​ពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​៖ សមាគម​អង្គការ​សង្គមស៊ីវិលជាដើម ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង លោក គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ ជុំវិញ​បទ​សង្ស័យ​នៃ​បទល្មើស​នាំ​ចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់​ផែ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​បាន​ឆាប់​និង​មាន​ប្រសិទ្ធភាព​។
​​សូម​រម្លឹកថា​៖ លោក ទុំ ណូ​អតីតប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​បើកដៃ​ឲ្យ ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​—​ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន​បក្ខពួករ​បស់​ខ្លួន​។​លោក​ទុំណូ​ធ្លាប់​មាន​កំហុស​បច្ចេក​ទេស​ក្នុង​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធគយ​យ៉ាង​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ទុំ​ណូ​។​
សូមបញ្ជាក់ថាពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះកន្លងមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញបទបញ្ជា​លេ​ខ០១ប.​បចុះ​ថ្ងៃ​ទី០៩ខែ​តុលាឆ្នាំ២០១៦កន្លងមកនេះដោយចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជាផ្ទាល់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជា​តម្លាភា​ពលើ​ការប្រមូលពន្ធរបស់រដ្ឋ?​បែ​រជា​កំពុងកើតមាននៅភាពអសកម្មយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុដែលគ្រប់គ្រងដោយទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុកផងដែរ។បើ​យោង​តាម​លិខិត​ បទបញ្ជា​លេខ​០១​ប​.​ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាន​ចេញបញ្ជា​ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស ឲ្យខាងតែបានជាទីបំផុតក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដា​ប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត​។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះ​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ? ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួនទៀតនៅក្នុងប្រទេស ដែល​គ្មាន​ឆ​ន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេ​លកន្លងមកនោះ?​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3784 នាក់
ខែនេះ :
13169 នាក់
3 ខែនេះ :
37504 នាក់
សរុប :
1166594 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ