ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោកលឹមសម្បត្តិ​មេគយ​ច្រកអាកាស​យា​នដ្ឋានអន្តរ​ជា​តិភ្នំ​ពេញសាង​​ភាពល្បីល្បាញ​​ខាង​ពុក​រលួយ​
Thu,06 June 2019 (Time 09:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 231នាក់)

តាមប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ លោកលោកលឹមសម្បត្តិចូលកាន់​តំណែង​ជាប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផងក៏​ចាប់ផ្ដើមសាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មិន​ចាញ់​លោកលាងហៃនោះទេ​ ។ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបាន​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិកំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​រហូតដល់​៧៥​ដុល្លារ​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស។ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោកលឹមសម្បត្តិគាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល។​ព្រោះ​បច្ចុប្បន្ន​លោកលឹមសម្បត្តិកំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ ។ អាចនិយាយបាន​ថា​លោកលឹមសម្បត្តិកំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោកលាងហៃយ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ។ ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​នៅពេល​លោកលឹមសម្បត្តិចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។ ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិបន្ត​យក​វិធី​របស់លោកលាងហៃមកប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោកលឹមសម្បត្តិមេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញជាបន្ទាន់​។​បើតាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា សម្រាប់​ទំនិញ​វិនិយោគ​នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។ ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ ទី​២-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។ ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​នាំចេញ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផងដែរ។ ដូច្នេះ​លោកលឹមសម្បត្តិនិង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។អង្គភាពយើងបានទាក់ទងលោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែមិនលើកទូរស័ព្ទនៅថៃ្ងនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
290 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3954 នាក់
ខែនេះ :
13098 នាក់
3 ខែនេះ :
37479 នាក់
សរុប :
1165820 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ