ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មនុស្សទាំងជាង៤០០នាក់ កំពុងសួរនាំ និងធ្វើតេស្ដរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនយប់មិញ ក្នុងក្លឹប «លុច្សសារី»
Sat,08 June 2019 (Time 11:41 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 258នាក់)

ភ្នំពេញ)៖ គិតមកដល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មនុស្សទាំងជាង៤០០នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការឆែកឆេរ ក្លឹបកម្សាន្ដ «លុច្សសារី» ទាំងកណ្ដាលយប់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននោះ កំពុងតែធ្វើការសួរនាំ និងធ្វើតេស្ដទឹកនោមដើម្បីស្វែងរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា «រហូតមកដល់ព្រឹកនេះ មនុស្សទាំងជាង៤០០នាក់ ដែលឃាត់ខ្លួនយប់មិញ នៅក្លឹបកម្សាន្ដ «លុច្សសារី» សមត្ថកិច្ចកំពុងបន្ដសួរនាំ និងធ្វើតេស្ដដើម្បីស្វែងរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក្នុងចំណោមមនុស្សទាំងជាង៤០០នាក់ (ស្រី១៨៧នាក់) ក្នុងនោះមានជនជាតិខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និងវៀតណាម ដែលពួកគេទាំងអស់នោះភាគច្រើនជាយុវជន យុវតី។ មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានអះអាងថាទៀត ក្នុងប្រតិបត្តិការនៅយប់មិញនេះ ក្រៅពីឃាត់ខ្លួនមនុស្សបានជាង៤០០នាក់ហើយនោះ កម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូតវត្ថុតាងជាច្រើនទៀតផងដែរ ដែលសង្ស័យថាជាសារធាតុញៀន ខណៈបច្ចុប្បន្នកំពុងបញ្ជូនទៅកន្លែងពិនិត្យជាក់ស្ដែងជាបន្ដបន្ទាប់។គួរជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។ ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើនជនជាតិចិន និងវៀតណាម។ ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ច បានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕ News Update: មនុស្សទាំងជាង៤០០នាក់ កំពុងសួរនាំ និងធ្វើតេស្ដរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនយប់មិញ ក្នុងក្លឹប «លុច្សសារី»

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3728 នាក់
ខែនេះ :
13113 នាក់
3 ខែនេះ :
37448 នាក់
សរុប :
1166538 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ