ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ក្រសួងធនធានទឹក ប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវប្រុងប្រយ័ត្នខ្ពស់នៅ យប់នេះ ដោយសារកម្ពស់ទឹកស្ទឹងនឹងឡើងខ្លាំង
Sun,11 August 2019 (Time 07:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 167នាក់)

(បាត់ដំបង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបឋមមួយនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសង្កែប្រុងប្រយ័ត្ន ដោយសារតែកម្ពស់ដងស្ទឹងនេះនឹងកើនឡើង ស្របពេលដែល ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡុង ដែលជាប៉ែកខាងលើស្ទឹងនេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា៖ «នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់ទឹកនេះ នៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់»។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងខ្លាំងនៅខេត្ត២របស់កម្ពុជា ក្នុងនោះមានខេត្តព្រះសីហនុ និងខេត្តរតនគិរី។ ជំនន់ទឹកភ្លៀងខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈមួយចំនួនផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
474 នាក់
ម្សិលមិញ :
428 នាក់
សប្តាហ៍នេះ :
4268 នាក់
ខែនេះ :
13427 នាក់
3 ខែនេះ :
37670 នាក់
សរុប :
1166432 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ