ករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បានធ្វើអោយមហាជនពេញបណ្តាញសង្គម Facebook មានក្តីរន្ធត់យ៉ាងខ្លាំងជាពិសេសនៅពេលដែលបានទស្សនាវិដេអូស្តែងៗនៅក្នុងហេតុការណ៍នោះផ្ទាល់តែម្តង។ អ្វីដែលគេកត់សំគាល់នោះគឺមានមន្ត្រីនគរបាលខេត្តម្នាក់បានរងរបួសធ្ងន់ហើយកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ ប៉ុន្តែនៅក្នុងនោះដែរក៏មានជនរងគ្រោះ៣នាក់ទៀត រងរបួសរលាកភ្លើងដូចគ្នា ដោយក្នុងនោះមានសន្តិសុខឯកជនម្នាក់ និងជនបរទេស២នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះបើតាមការអោយដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។គួរបញ្ជាក់ផងដែរថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងនថា មុនដំបូងមានរថយន្តមួយគ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះហើយចេញជាអណ្តាតភ្លើងឡើង បណ្តាលឱ្យផ្ទះអ្នកជិតខាងរងការខូចខាត ដោយបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ហើយបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នារត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងក្នុងការជួយពន្លត់អគ្គិភ័យនេះ បានឲ្យដឹងថា យើងនៅមិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗយើងថា មានមនុស្សចំនួន០៤នាក់ ដែលបានទទួលរងរបួសនៅក្នុងអំឡុងពេលកើតហេតុ ដែលខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ