រឿងរ៉ាវមួយបានកើតឡើងនិងគួរឱ្យហួសចិត្ត បន្ទាប់ពីស្ត្រីចំណាស់ម្នាក់រួមនឹងកូនស្រីម្នាក់ផង បានជឿជាក់យ៉ាងងប់ងុលទៅលើស្ត្រីជាគ្រូទាយកំពូលបោកម្នាក់ រហូតអស់លុយជាង១ម៉ឺនដុល្លារ ទើបភ្ញាក់ខ្លួនប្ដឹងនគរបាលឲ្យជួយឃាត់ខ្លួន គ្រូទាយបោកប្រាស់ម្នាក់នោះចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកក្កដា នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។គ្រូទាយស្រីម្នាក់នេះតាមប្រភពព័ត៌មានថា ធ្លាប់បោកគេជាច្រើននាក់មកហើយ និងមិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញទេ សូម្បីមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថក៏ធ្លាប់ត្រូវបោកយ៉ាងស្អាតផងដែរ ។ ក្រោយពីចាប់ខ្លួន ក៏មានអ្នកធ្លាប់ចាញ់បោកបានទៅដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាគ្រូទាយម្នាក់នេះ ឈ្មោះ កាំង បៀង អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប មានស្រុកកំណើតភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ចំណែកជនរងគ្រោះដែលចាញ់បោកគ្រូទាញត្បាញអាយនេះ ម្តាយឈ្មោះ រិទ្ធ ទូច អាយុ៥៥ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា អាយុ៣៥ឆ្នាំ បានខាតបង់លុយអស់ចំនួន១៦.០០០ដុល្លារអាមេរិក ។តាមដំណើររឿងនៃការឆបោកនេះត្រូវបានឱ្យដឹងថា ស្ត្រីជាម្ដាយដែលមានជំងឺ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក ពីរនាក់កូនស្រីបានទៅរកស្ត្រីជាគ្រូទាយម្នាក់នេះឱ្យជួយទស្សន៍ទាយអំពីការងាររកស៊ី និងការដែលចង់លក់ផ្ទះនិងដី ព្រមទាំងមើលពីជំងឺម្ដាយផងដែរ ។ ពេលទៅជួបនោះ គ្រូទាយបោករូបនេះបានប្រាប់ថា មិនចាំបាច់លក់ផ្ទះទេពីព្រោះផ្ទះនោះមានកំណប់ មានលាភសំណាងធំ ហើយជំងឺក៏រលាយទៅតាមនោះដែរ បើលក់ប្រយ័ត្នខាតបង់កំណប់ប៉ុនដូងទុំ ។ខណៈនោះ ពីរនាក់ម្ដាយកូនត្រេកអរខ្លាំងណាស់ នៅពេលឮថានៅក្នុងផ្ទះរបស់ខ្លួនមានកំណប់ធំបែបនេះ ។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមិថុនា លោកតាម្នាក់ឈ្មោះ កែវ ចន អាយុ៧០ឆ្នាំ ដែលត្រូវជាប្ដីនិងជាឪពុករបស់ស្ត្រីទាំង២នាក់ ក៏បានជីករកកំណប់នៅខាងក្រោយផ្ទះ តាមអ្វីដែលគ្រូទាយម្នាក់នោះប្រាប់ ហើយគ្រូទាយក៏បានស្ថិតនៅទីនោះដែរ ។ ប៉ុន្តែមុននឹងជីកបានតម្រូវឲ្យជនរងគ្រោះរៀបចំដាក់រណ្ដាប់ សម្រាប់ថ្វាយគ្រូចំនួន៧.០០០ដុល្លារ ដោយគិតទៅតាមអាយុរបស់លោកតាដែលជាប្ដីនិងជាឪពុក ។ប្រភពដដែលបន្តថា ដោយសារតែមានការជឿជាក់ទៅលើគ្រូទាយយ៉ាងងប់ងុលនោះ ទើបសុខចិត្តប្រគល់លុយឲ្យគ្រូទាយដោយមិនបានគិតថាជារឿងបោកប្រាស់នោះទេ ប៉ុន្តែពេលជីករកចង់ខ្សោះខ្យល់ទៅហើយនៅតែរកពុំឃើញមានកំណប់អ្វីឡើយ ហើយគ្រូទាយបានប្រាប់ថា ចាំថ្ងៃបន្ទាប់ចាំជីកទៀត ។ លុះមកដល់ថ្ងៃទី០១ ខែកក្កដា ក៏បាននាំគ្នាជីកបន្តទៀត ហើយខណៈនោះគ្រូទាយខាងលើបានតម្រូវឲ្យជនរងគ្រោះទាំងបីនាក់ ប្ដី ប្រពន្ធ និងកូនស្រី បូកអាយុចូលគ្នា ឃើញ១៦០ឆ្នាំ ហើយគ្រូទាយបានបង្គាប់ឲ្យដាក់លុយរណ្ដាប់គ្រូបន្ថែមចំនួន៩.០០០ដុល្លារទៀត សរុបទាំងមុននិងក្រោយគឺចំនួន១៦.០០០ដុល្លារ តម្រូវទៅតាមអាយុអ្នកទាំងបីនាក់នោះបូកបញ្ចូលគ្នា បន្ទាប់មកទើបគ្រូទាយរូបនោះ ឲ្យជនរងគ្រោះជីករកកំណប់បន្តទៀត ។ប្រភពខាងលើបន្តទៀតថា ក្រោយពីដាក់រណ្ដាប់បន្ថែមនិងមានការអនុញ្ញាតឲ្យជីកពីសំណាក់គ្រូទាយខាងលើ ជនរងគ្រោះបានចាប់ផ្ដើមជីកដោយមិនបានគិតពីការនឿយហត់ឡើយ ព្រោះរំពឹងលើកំណប់មហាសាល ។ មិនយូរប៉ុន្មាន ក៏បានប្រទះឃើញរូបចម្លាក់ត្រីរ៉ស់ចំនួនពីរក្បាលធ្វើពីលោហធាតុ ដែលទំនងគ្រូទាយនោះយកទៅកប់លាក់ទុកក្នុងដីត្រង់កន្លែងជីកកំណប់នោះជាមុនរួចស្រេចទៅហើយ។ពេលបានឃើញហើយ គ្រូស្រីនោះប្រាប់ថា នេះហើយគឺជាកំណប់ ខណៈនោះជនរងគ្រោះមានការត្រេកអរណាស់ ហើយគ្រូទាយបានបង្គាប់ឲ្យជនរងគ្រោះយករូបចម្លាក់ត្រី ទៅដាក់ត្រាំទឹកអាស៊ីត ។ ប៉ុន្តែខណៈពេលកំពុងត្រាំរូបចម្លាក់ត្រីក្នុងទឹកអាស៊ីត មានបុរសម្នាក់ឈ្មោះ សន កែវ អាយុ២៤ឆ្នាំ ជាបុគ្គលិកធនាគារមួយបានទៅមើលដែរ ហើយឃើញសកម្មភាពបែបនេះ យល់ថាក្រុមគ្រួសារខាងលើកំពុងតែចាញ់បោកគ្រូទាយម្នាក់នោះ ក៏បានប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ទើបក្រុមគ្រួសារខាងលើភ្ញាក់ខ្លួនថាចាញ់បោកគ្រូស្រីនេះ ។មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា គ្រូទាយបោកប្រាស់ម្នាក់នេះបានត្រូវឃាត់ខ្លួន បន្ទាប់ពីបោកលុយជនរងគ្រោះខាងលើអស់១៦.០០០ដុល្លារ ហើយក្រោយពេលឃាត់ខ្លួន មិនបានដកហូតលុយដែលបាត់បង់នោះជូនជនរងគ្រោះវិញឡើយ ព្រោះជនសង្ស័យបានយកទៅចាយវាយអស់ទៅហើយ ។មានជនរងគ្រោះច្រើននាក់ទៀត ដែលធ្លាប់ចាញ់បោកជននេះ បានទៅដាក់ពាក្យប្ដឹងក្នុងនោះមានម្នាក់អះអាងថា ធ្លាប់ចាញបោកស្ត្រីរូបនេះអស់ចំនួន១២.០០០ដុល្លារ ដោយវិធីបោកគឺប្រើស្ទីលតែមួយ ដូចជាពេលនេះដែរ ។ជនសង្ស័យត្រូវបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ