ប៉ៃលិន ៖ប្រជាពលរដ្ឋរួមទាំងអាជីវករបានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះមន្ត្រីគយប្រចាំការអន្តរជាតិព្រំខេត្តប៉ៃលិន ដែលឃុបឃិតឲ្យទំនិញគេចពន្ធពីប្រទេសថៃចូលតាមច្រកអន្តរជាតិមួយនេះយ៉ាងអានាធិបតេយ្យខណៈដែលមន្ត្រីគយអង្គុយប្រមូលលុយយ៉ាងត្រជាក់ចិត្ត ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថាបច្ចុប្បន្ននេះ ក្រុមឈ្មួញបានសម្រុកនាំចូលទំនិញដូចជា ប្រភេទរថយន្តស៊េរីទំនើបៗ ដែលឈ្មួញបានកាត់តទៅជារថយន្តកាប់សាច់ដឹកតាមកុងតឺន័រក៏ដូចជាស្រាបៀរ ភេសជ្ជៈគ្រប់មុខ និងទំនិញចាប់ហួយជាដើម។ត្រូវបានឈ្មួញធ្វើការនាំចូលពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិព្រំនៃខេត្តប៉ៃលិនមិនតិចជាង៣០០គ្រឿងឡើយក្នុងមួយខែៗ។ ប៉ុន្តែត្រូវបានសង្ស័យថា ទំនិញទាំងនោះគឺឈ្មួញនាំចូលបង់ពន្ធប្រមាណ៥០%ប៉ុណ្ណោះ ។ ក្រៅពីនោះក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីគយ ដើម្បីបង់លុយក្រៅប្រព័ន្ធចូលហោប៉ៅមន្ត្រីគយតែម្តង ។ ខណៈដែលករណីនេះត្រូវបានគេដឹងថាក្រុមឈ្មួញមន្ត្រីគយតែងតែឃុបឃិតគ្នា លួចចំណូលរដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់ រាប់ឆ្នាំមកហើយ ។សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា មានឈ្មួញធំៗ ប្រមាណ៦ទៅ៧នាក់បានរកស៊ីនាំទំនិញខាងលើពីប្រទេសថៃជាច្រើនឆ្នាំមកហើយ ដឹកតាមរថយន្តកុងតឺន័រ និងរថយន្តយីឌុប ដោយក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីគយពុករលួយក្លែងប្រភេទមុខទំនិញពីទំនិញថ្លៃមកជាប្រភេទទំនិញចម្រុះ ពីរថយន្តស៊េរីទំនើបៗគាត់តឲ្យទៅជារថយន្តកាប់សាច់ (រថយន្តជជុះ) ដើម្បីបង់ពន្ធទាបត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ ល្បិចបំភ័ន្តភ្នែកបែបនេះបានកើតឡើងតាំងពីជំនាន់មេគយមុនៗមកម្ល៉េះ!ធ្វើឲ្យចំណូលពន្ធគយមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ឬមួយឆ្នាំៗ ហើយរដ្ឋគឺជាអ្នកខាតបង់។ រីឯមន្ត្រីគយដែលចូលចិត្តប្រព្រឹត្តអំពើពុករលួយជាអ្នកមានបាន។ប្រជាពលរដ្ឋនិងក្រុមឈ្មួញបានលើកឡើងថា លោក ទី ប៊ុនឡេងប្រធានក្តោបក្តាប់ការងាររួមនៃការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនទំនងជានាំគ្នាបន្តអនុវត្តន៍នូវវប្បធម៌ពុករលួយតាមរយៈការប្រើជំនាញរបស់ខ្លួនក្នុងការគៃបន្លំយកថវិការបស់ជាតិមកចែកគ្នាធ្វើមានបានផ្ទាល់ខ្លួនមិនចាញ់មេគយជំនាន់មុនៗនោះទេ ទើបមិនហ៊ានបង្ក្រាបយកស្នាដៃបែបនេះ ។ទាក់ទងករណីខាងលើនេះ ភ្នាក់ងារយើងមិនទាន់បានទាក់ទងសុំការបំភ្លឺពីមន្ត្រីគយទាំងពីររូបខាងលើបាននៅឡើយទេព្រោះមន្រ្តីទាំងពីររូបនេះប្តូរលេខទូរស័ព្ទរហូត ខណៈដែលសកម្មភាពនាំទំនិញគេចពន្ធចូលនៅតែត្រូវគេមើលឃើញថា ក្រុមឈ្មួញបាននឹងកំពុងនាំចូលយ៉ាងគគ្រឹគគគ្រេង ដោយពុំមានការបង្ក្រាបនោះឡើយ ។ ទន្ទឹមនោះក៏មានការទាមទារឲ្យថ្នាក់ដឹកនាំស្ថាប័នគយចុះស្រាវជ្រាវនឹងចាត់វិធានការជាបន្ទាន់ ប្រសិនបើមានឆន្ទៈក្នុងការប្រមូលថវិកាចូលរដ្ឋ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ