ខេត្តកំពត ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ណោពេលវេលាខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករដោយរថយន្តសណ្តោងតធុនធំម៉ាក Dump Trailerពាក់ស្លាកលេខកំពត4A-0038 បើកមកពីទិសខាងកើត រួចរេចង្កូតទៅបុកចំពីមុខរថយន្តព្រូស ពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង រួចតៃកុងរត់គេចបាត់។ រងរបួសធ្ងន់ស្រាលជនរងគ្រោះបួននាក់រួមមាន ៖១. ឈ្មោះប៉ែន ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបរព្រូស របួសស្រាល, ២. ឈ្មោះ កែវ មុច ភេទស្រី អាយុ ២៨ឆ្នាំ ជាប្រពន្ធរបួសធ្ងន់ និងកូនស្រីពីរនាក់ទៀតរបួសស្រាល។ គ្រួសារនេះរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ដោយឡែកអ្នកបើកបររថយន្តសណ្តោងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២ គ្រឿង យកមករក្សាទុករងចាំដោះស្រាយជាក្រោយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ