ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ព្យុះទី១៥ ចេញពីសមុទ្រចិនខាងត្បូង ហើយនឹងមកដល់កម្ពុជាថ្ងៃស្អែក
Sat,10 October 2020 (Time 03:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 289នាក់)

សម្ពាធ​ទាប​សកម្ម​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​វិវត្តន៍​ទៅ​ជា​ព្យុះ​ទី​១៥ ហើយ​វា​នឹង​ឡើងគោក​នៅ​ឆេ្ន​រ​ភាគ​កណ្តាល​ប្រទេស​វៀតណាម មុន​នឹង​ឆ្លង​ចូល​ចន្លោះ​ព្រំដែន​កម្ពុជា និង​ឡាវ​​នៅ​ថ្ងៃ​ទី​១១ តុលា​ស្អែក​នេះ ។​

​នេះ​បើ​តាម លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​សៅរ៍​នេះ ។​

​បើ​តាម​អ្នកនាំពាក្យ​ដដែល​​ស្ថានភាព​ផ្ទៃមេឃ​អាប់អួរ​និង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​​ក្នុង​​កម្រិត​​ពី​តិច​​ទៅ​បង្គួរ​​នៅ​ក្ន​ង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​នៅ​បន្ត​កើត​មាន​ពេញ​មួយ​ថ្ងៃ​ទី​១០​តុលា​នេះ តែ​ចាប់ពី​ថ្ងៃ​ទី​១១ ខែតុលា​ទៅ ស្ថានភាព​ភ្លៀង​ធូរស្រាល​មក​វិញ​បន្តិច​សម្រាប់​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ បន្ទាប់​ពី​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​វិវត្តន៍​ទៅ​ជា​ព្យុះ​ទី​១៥ ហើយ​វា​គោក​នៅ​ឆេ្ន​រ​ភាគ​កណ្តាល​ប្រទេស​វៀតណាម មុន​នឹង​ឆ្លង​នៅ​ចន្លោះ​ព្រំដែន​កម្ពុជា និង​ឡាវ​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា ព្យុះ​ទី​១៥​នេះ មានកា​រវិ​វត្ត​លឿន ពេល​វា​ក្លាយជា​ព្យុះ​បាន​ស្រូប​ទាញ​សភាព​អាប់អួរ​នៅ​លើ​ផ្ទៃ​ប្រទេស​អស់​មួយ​ផ្នែក ធ្វើ​ឱ្យ​ភ្លៀង​ចុះ​ខ្សោយ​នៅ​តំបន់​ទំនាប​កណ្តាល តែ​មាន​ភ្លៀង​ច្រើន​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ រលក​ខ្ពស់​ៗ និង​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​មាន​ខ្យល់​ខ្លាំង​និង​ភ្លៀង នៅ​អំឡុង​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ។ ព្យុះ​នេះ​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់ ច្រើន​នៅ​អាង​ទន្លេមេគង្គ​លើ និង​នៅ​ក្រោយ​ថ្ងៃ​ទី​១៤ ខែតុលា ស្ថានភាព​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នឹង​កើត​មាន​ជា​ធម្មតា​វិញ​នៅ​ទូ​ទាំង​ប្រទេស​។​

​គិត​ត្រឹម​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ តុលា​នេះ ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយលុក​ខ្លាំងនៅ​ក្នុង​ខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​មិន​ទាន់​មាន​តួលេខ​ផ្លូវការ​នៃ​ការ​ខូចខាត​សរុប​នោះ​នៅឡើយ​ទេ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
378 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
4042 នាក់
ខែនេះ :
13186 នាក់
3 ខែនេះ :
37567 នាក់
សរុប :
1165908 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ