ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
បុរសម្នាក់ដើរចូលទៅបន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះខាងលើ ចងកជាមួយនឹងក្រមា ស្លាប់បាត់ទៅហើយ
Tue,13 October 2020 (Time 09:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 228នាក់)

ភ្នំពេញ ៖ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃច័ន្ទទី១២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១១៧ កន្លែងបាញ់ត្រីមួយកន្លែងខាងជើងផ្សារថ្មី ជិតបេនឡាន បាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូ មករា ហៅ (អាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងរស់នៅមិនពិតប្រាកដ។

តាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះខាងលើ បានចូលទៅលេងក្នុងកន្លែងបាញ់ត្រី ហើយមួយសន្ទុះក្រោយមក ឃើញចូលទៅខាងក្នុងជិតបន្ទប់ទឹក មិនបានចេញមកវិញ ក៏ស្រាប់តែពេលនោះ មានបុរសម្នាក់ដើរចូលទៅបន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះខាងលើ ចងកជាមួយនឹងក្រមា ស្លាប់បាត់ទៅហើយ។

បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋអ្នកជិតខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ ហ៊ំព័ទ្ធកន្លែងកើតហេតុ មិនឲ្យអ្នកណាចូលហើយ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ ចុះមកពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ ។

តាមសម្ដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើ ធ្លាប់ជាប់មណ្ឌលកែប្រែ ទើបតែចេញពីមណ្ឌលកែប្រែមកវិញ ដោយ មិនមានផ្ទះសម្បែងស្នាក់នៅ គឺដើរទៅជ្រកកោនគ្រប់កន្លែង ហើយមិនដឹងថា មានរឿងអ្វីនោះទេ បានចងកសម្លាប់ខ្លួនបែបនេះ ទៅវិញ។ សមត្ថកិច្ចបានត្រួតពិនិត្យឃើញជាក់ស្តែងថា ពិតជាចងកសម្លាប់ខ្លួនអត្តឃាតខ្លួនឯងពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
646 នាក់
សប្តាហ៍នេះ :
2857 នាក់
ខែនេះ :
12527 នាក់
3 ខែនេះ :
36313 នាក់
សរុប :
1163123 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ