ខេត្តមណ្ឌលគិរី ៖ ទីបំផុត មេខ្លោងរុករានដីព្រៃនៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចតាមខ្លួនបាននៅឯខេត្តកំពត កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធី ។ប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មេខ្លោងរុករានដីព្រៃនោះ ជាមន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៥ ជាមេដឹកនាំការទន្ទ្រានដីព្រៃនៅចំណុចភ្នំរហាំ ក្នុងភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រូវចាប់ខ្លួនជាមួយអ្នកពាក់ព័ន្ធ៤នាក់ទៀត ក្រោយពីគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធជាង១០នាក់ ។ប្រភពដដែលបន្តថា ក្នុងសំណុំរឿងដ៏កក្រើកនេះ គណៈកម្មការបានរកឃើញមានអ្នកពាក់ព័ន្ធជាង១០នាក់ ឃាត់ខ្លួនបាន៥នាក់ហើយ ឯអ្នកនៅសល់ពីនេះកំពុងគេចខ្លួន ហើយភាគច្រើនពួកគេជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។មេខ្លោង និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់នោះ រួមមាន ៖១-ឈ្មោះ ចាន់ ធី ជាមន្ត្រីយោធា ពាក់ស័ក្តិ៥។២-ឈ្មោះ ពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ។៣-ឈ្មោះ ហង់ ជុង ជាមន្ត្រីនគរបាល ។៤-ឈ្មោះ ម៉ា ម៉េងធី ជាចាងហ្វាងកាសែតព្រហ្មខ័ន្ធអនឡាញ៥-មិនទាន់ស្គាល់អត្តសញ្ញាណ ។សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រើកម្លាំងប្រមាណជាង១០០នាក់ បើកប្រតិបត្តិការដ៏ធំមួយប្រើប្រាស់រថយន្តរាប់សិបគ្រឿង ចុះទៅត្រួតពិនិត្យដីព្រៃមួយកន្លែងនៅចំណុចភ្នំក្បាលខ្មោច និងភ្នំរហាំ ជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង រកឃើញព្រៃឈើរាប់រយហិកតារ ត្រូវមេខ្លោង និងបក្ខពួកខាងលើឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ