ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១៣:៣០នាទីរសៀលថ្ងៃនេះ​
Sat,17 October 2020 (Time 06:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 314នាក់)

កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៍ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។

រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​ រួចបេីកថយកិនបន្ថែមទៀត​ បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​ ។

អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ យ៉ាន់ណា​ លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ​ (ឃាត់ខ្លួនបណ្តោះអាសន្ន​ )​ ស្នាក់នៅផ្ទះលេខ៥អឹម​ ក្រុមទី៤​ ភូមិព្រៃព្រីងខាងត្បូងទី១​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ។

​ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ ខុន​ តុង​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្លូវបេតុង​ ភូមិ០១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ​ ពៅ​ ម៉ត់​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិស្រះកែវ​ សង្កាត់ក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ( របួសធ្ងន់​ ) ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
516 នាក់
សប្តាហ៍នេះ :
4073 នាក់
ខែនេះ :
18942 នាក់
3 ខែនេះ :
49598 នាក់
សរុប :
1381485 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ