ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ នៅតែមមាញឹកចុះជួយពលរដ្ឋ!
Sat,17 October 2020 (Time 09:19 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 137នាក់)

នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2020 កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និង ជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០ នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ គ្រប់គោលដៅ។

ក្នុងនោះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយម៉ឹងម៉ាត់ដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ឲ្យដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំង ចម្រុះគ្រប់ប្រភេទ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យបានជាអតិបរិមា។ គិតតាំងពីម្សិលមិញ យប់មិញ រហូតដល់ពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដោយដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ និងមានការចូលរួមពីក្រុមអូប័ររបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះតាមគោលដៅរងគ្រោះ សង្គ្រោះពលរដ្ឋយ៉ាងមមាញឹកបំផុត។ ជាក់ស្តែងកាលពីម្សិលមិញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឈរជើងដឹកនាំបញ្ជាកម្លាំងពេញមួយថ្ងៃ នៅតំបន់ផ្លូវសណ្តរស្ទឹង សង្កាត់គងនយ និង សង្កាត់រលួស លុះយប់ឡើងលោកបានបន្តទៅឈរជើង នៅតំបន់ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ពេញមួយយប់រហូតដល់ម៉ោង ៥ភ្លឺ ទើបបន្តទៅឈរជើង នៅតំបន់លិចទឹកសង្កាត់ព្រែកកំពឹសដើម្បីដឹកនាំកម្លាំងច្រកការ៉ុងខ្សាច់ទប់ទឹកកុំឲ្យច្រោះដីដាច់ផ្លូវ រហូតដល់ពេលថ្ងៃត្រង់នេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
510 នាក់
សប្តាហ៍នេះ :
3974 នាក់
ខែនេះ :
13376 នាក់
3 ខែនេះ :
37861 នាក់
សរុប :
1167203 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ