ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
សេចក្តីបំភ្លឺជូន អ្នកសារព័ត៌មាននិងសាធារ ណ ជន ពីករណីប្រមូលគ្នាជល់មាន់នៅភូមិសាស្រ្ត​ស្រុកសង្កែ ខេត្តបាត់ដំបង
Fri,02 October 2020 (Time 09:35 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 127នាក់)

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណ ជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបាន​ជ្រាបថា កាលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ក្រុម​ការងារបានទទួលព័ត៌មានពីករណីប្រមូលផ្តុំគ្នាជល់មាន់នៅចំណុចដីចំការក្នុងភូមិស្ពង់ ឃុំអន្លង់​វិល ស្រុក សង្កែ ខេត្តបាត់ដំបង ពីបងប្អូនសារព័ត៌មាន ។

ទទួលបានព័ត៌មាននេះក្រុមការងារបានរាយ​ការណ៍ភ្លាមជូន ថ្នាក់ដឹកនាំស្នងការហើយថ្នាក់​ដឹកនាំលោកបានបញ្ជាទៅអធិការនគរបាលស្រុក​សង្កែឱ្យពិនិត្យបញ្ហានេះជាបន្ទាន់ ក្នុង​ករ​ណីមានការប្រមូលផ្តុំគ្នាជល់មាន់ ដូចប្រភព ដែល​​ផ្តល់ជូន ត្រូវចាត់វិធានការបង្រ្កាបភ្លាមៗ ។ លោកអធិការនគរបាលស្រុកបានទទួលបទបញ្ជានេះ ហើយបានចាត់វិធានការភ្លាមៗ តែពេលចុះ​ទៅ​ដល់ចំណុចខាងលើ ក្រុមអ្នកប្រព្រឹត្តិបាន​បែក​​ខ្ញែកគ្នាអស់ទៅ ។

ទោះជាយ៉ាងនេះក្តីលោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ចំណុចខាងលើពិតជាមានការ​ប្រ​មូលផ្តុំ ជល់មាន់ប្រាដកមែន ហើយនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលនៃអធិ​ការដ្ឋាន នគរបាលស្រុកសង្កែ បានកោះហៅអ្នក​ប្រព្រឹត្តិមកធ្វើការសាកសួរនិងធ្វើកិច្ចសន្យានៅ​ចំពោះមុខសមត្ថកិច្ចឱ្យឈប់ប្រព្រឹត្តិបន្តទៀត​រួចហើយ ។

នៅព្រឹកថ្ងៃទី ០២ ខែ តុលាឆ្នាំ ២០២០ នេះលោក​ឧត្តមសេនីយ៍ត្រីស្នងការបានចាត់បញ្ជាឱ្យលោ​ក​​​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង​ទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ចុះទៅ​ដល់ចំ​ណុចនោះ បន្ថែមទៀត ដើម្បីអញ្ជើញម្ចាស់ដី​ចំការដែលផ្តល់ឱកាសឱ្យមានការប្រព្រឹត្តិល្បែងជល់មាន់នេះ មកធ្វើកិច្ចសន្យា អប់រំ ណែ​នាំឱ្យឈប់ផ្តល់ទីកន្លែងនេះថែមទៀត។

ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសារព័ត៌មាន រួមជា​មួយមហាជនដែលបានចូលរួមផ្តល់នូវព័ត៌មានចំ​ពោះករណីខាងលើ ក៏ដូចករណីផ្សេងៗទៀត មក​ដល់ស្នងការដ្ឋាន​ ហេីយ​គ្រប់ករណីទាំងអស់ថ្នាក់​ដឹកនាំ​បានទទួលយកមកពិនិត្យនិងចាត់​វិ​ធានការ​ដោះ​​ស្រាយដោយពុំបានព្រងេីយក​ន្តេីយ​ឡេីយ ។

ដូចខ្លឹមសារបានជម្រាបជូនខាងលេី​ សូមអ្នក​សារ​ព័ត៌មានននិងមហាជនមេត្តាជ្រាប​ ជាមួយគ្នានេះសង្ឃឹមនិងជឿជាក់ថា អ្នកសារព័ត៌មានរួមទាំងមហាជន​លោកបន្តចូលរួមសហការណ៍ជាមួយ​សមត្ថកិច្ចនគរបាល ជាបន្តទៀតដើម្បីសុខសុវ​ត្ថិភាព​ក្នុងមូលដ្ឋានភូមិ ឃុំ ដោយភាតរភាពបំផុត សូមអរ​គុណ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
316 នាក់
ម្សិលមិញ :
646 នាក់
សប្តាហ៍នេះ :
2860 នាក់
ខែនេះ :
12530 នាក់
3 ខែនេះ :
36316 នាក់
សរុប :
1163126 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ