ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
អុញនោះភ្ញាក់ផ្អើល! តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
Mon,05 October 2020 (Time 04:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 273នាក់)

(មណ្ឌលគិរី)៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នំា២០២០នេះ តុលាការខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្ដមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

បើតាមដីការបស់តុលាការ ជនត្រូវចោទឈ្មោះ ពៅ សុធារ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខC៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្ន មានមុខរបរអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ហើយត្រូវបានចោទប្រកាន់ពីបទ «កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ៕

ខាងក្រោមនេះ ដីកាឃុំខ្លួនរបស់តុលាការខេត្តមណ្ឌលគិរី ៖

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
12148 នាក់
ខែនេះ :
28553 នាក់
3 ខែនេះ :
58161 នាក់
សរុប :
1395900 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ