ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ប្រធានមន្ទីររ៉ែ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ឃុបឃិតឲ្យក្រុមហ៊ុន តាន់ គឹមហួត កាយពង្រាបភ្នំដូងព្រះ ដែលទើបល្បីថា មានរ៉ែមាស យកថ្ម អាចម៏ដីលក់រាប់ឆ្នាំ បានលុយគ្រប់ ក្រោមល្បិចសាងសងស្តាត ប៉ុន្តែអត់ឃើញស្តាត ឃើញតែកាយអាចម៏ដីលក់ ពិតជាកំពូលល្បិចម៉ែន
Thu,30 January 2020 (Time 10:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 236នាក់)

បន្ទាយមានជ័យ៖ករណីក្រុមហ៊ុន តាន់ គឹមហួត ដែលបានធ្វើការកាយពង្រាបភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ជាអនុញ្ញាតឲ្យកាយពង្រាប ដើម្បីរៀបចំធ្វើស្តាតជាលើកដំបូង និងគ្រោងចំណាយទឹកប្រាក់អស់រាប់រយលានលើផ្ទៃដីប្រមាណជាង៧ហិកតាស្ថិតនៅទីតាំងភ្នំនេះ កំពុងបង្កឲ្យមហាជនមានការចាប់អារម្មណ៏។ព្រោះកន្លងទៅគេឃើញតែក្រុមហ៊ុនបានធ្វើការកាយភ្នំ យកថ្ម និងអាចម៏ដីលក់ច្រើនឆ្នាំមកហើយ ប៉ុន្តែមិនឃើញធ្វើស្តាតតាមការសន្យា រហូតដល់ពេលនេះបានផ្អាក់សកម្មភាព ប៉ុន្តែស្តាតដែលគេអះអាងថា កសាងនោះមិនដឹងនៅទីណា ទើបជាហេតុនាំកឲ្យមហាជនមានសង្ស័យថា គឺជាល្បិចឃុបឃិតគ្នារបស់ឈ្មួញឃុបឃិតជាមួយមន្ត្រីមានអំណាចលួយកាយដីភ្នំលក់យកលុយចែកគ្នាចាយ។

ប្រជាពលរដ្ឋខ្លះដែលបានដឹងរឿង បានអំពាវដល់ក្រសួងរ៉ែ និងថាមពល ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស្រាវជ្រាវរឿង ជាបន្ទាន់ ព្រោះថា ករណីនេះ មានភាពមិនប្រក្រតី និងអាចមានអំពើពុករលួយយ៉ាងធំ។ឥឡូងភ្នំត្រូវគេកាយយកអាចម៏ដីលក់ អស់មួយចំហៀងហើយ ប៉ុន្តែស្តាតដែលសន្យាធ្វើ និងចំណាយប្រាក់រាប់លានដុល្លានៅទីណា ?

សូមរំលឹកថា ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនបានចូលទៅរុករករ៉ែមាស ក្នុងគំនរថ្ម ស្ថិតក្នុងចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកបានប្រទះឃើញ និងរើសបានដុំរ៉ែមាសលក់បានលុយ ក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ប្រុសស្រីប្រមាណពី២០ទៅ៣០នាក់សម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរង់ចាំទិញក្នុងមួយគីឡូក្រាម៥ម៉ឺនរៀល ។ ក្នុងមួយថ្ងៃក្នុងម្នាក់អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ពី៥ទៅ១០ម៉ឺនរៀល ។

ប្រភពថា ភ្នំដូងព្រះ គីជាការដ្ឋានកាយដីមួយកន្លែងរបស់ក្រុមហ៊ុន តាន់ គឹមហួត ដែលអាជ្ញាធរខេត្តបានអនុញ្ញាតឲ្យកាយពង្រាបដើម្បីរៀបចំធ្វើស្តាតជាលើកដំបូងដែលគ្រោងចំណាយទឹកប្រាក់អស់រាប់រយលានលើផ្ទៃដីប្រមាណជាង៧ហិកតា ។ ដោយបានការអនុញ្ញាតនេះក្រុមហ៊ុនបានធ្វើការកាយពង្រាបផង កាយលក់ផង និងបន្តកាយឆ្វែលជើងភ្នំដើម្បីយកអាចម៌ដីលក់ ។ ដោយមូលហេតុនៃកាយនេះហើយបានធ្វើឲ្យចំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់ ។ ផ្ទាំងថ្មធំៗបានរមាលធ្លាក់ពីកំពូលភ្នំបណ្តាលឲ្យពលរដ្ឋគ្រួសារជនពិការរស់នៅក្បែរនោះមានការភិតភ័យយ៉ាងខ្លាំង ។

តាមសេចក្ដីរាយការណ៏ថា ប្រជាពលរដ្ឋក្បែរនោះទាំងក្មេង ទាំងចាស់ពុំដែលហ៊ានដើរទៅក្បែរទីនោះទេ ខណៈនៅលើកំពូលភ្នំ នៅមានផ្ទាំងថ្មជាច្រើនទៀត ដែលប្រេះបែក ហើយនឹងអាចបាក់ធ្លាក់ក្នុងពេលមិនកំណត់ណាមួយជាថាហេតុ។ជាមួយគ្នានេះអាជ្ញាធរក្រុងសិរីសោភ័ណ ក្រោយទទួលព័ត៌មានដឹងថា មានប្រជាពលរដ្ឋនាំគ្នាទៅរករ៉ែមាសនៅការដ្ឋានកាយដីភ្នំ ដែលគ្រោងកសាងពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ព្រោះប្រឈម និងព្រួយបារម្ភខ្លាចភ្នំបាក់សង្កត់ ទើបអាជ្ញាធរ និងសមត្ថកិច្ចបានចុះហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅរកទៀតឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
391 នាក់
ម្សិលមិញ :
428 នាក់
សប្តាហ៍នេះ :
4185 នាក់
ខែនេះ :
13344 នាក់
3 ខែនេះ :
37587 នាក់
សរុប :
1166349 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ