ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ......
នៅរសៀលថ្ងៃ ព្រហស្បត្តិ៍ ៥រោច ខែ មាឃ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញើ្ជញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
អញ្ជើញជាកិត្តិយស និងជាសមាជិក សមាជិការក្នុងពិធីនេះមានឯកឧត្តម លោក លោកស្រី ជាប្រតិភូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ស្នងការ ស្នងការរង នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អធិការ អធិការរងនគរបាលក្រុង ស្រុក និងមន្រ្តីនគរបាលចំណុះស្នងការដា្ឋននគរបាលខេត្តបាត់ដំបងជាច្រើនរូប ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិនាពេលនេះមានចំនួនសរុប១៦៧នាក់ស្រីចំនួន១៣នាក់ក្នុងនោះប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងមានចំនួន៥៧នាក់ស្រីចំនួន០៤ នាក់ បំពាក់ឋានន្តរសក្តិចំនួន ១០៨នាក់ស្រីចំនួន ០៩នាក់ ។