ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោកវរសេនីយ៍ត្រី ពៅ មន្នីជោតិ ត្រូវបានប្រកាស ចូលកាន់តំណែងជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ភ្នំដី(ហៅគីឡូ១៣)
Sat,15 February 2020 (Time 09:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 306នាក់)

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ៦រោច ខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង១០នាទី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិភ្នំដី (ហៅគីឡូ១៣) នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃនាយកដ្ឋានអន្តោប្រវេសន៍ និង ជាតំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ គៀតច័ន្នថារិទ្ធ អគ្គនាយក នៃអគ្គនាយដ្ឋាន អន្តោប្រវេសន៍ នឹងឯកឧត្តម យឹម សៀប អភិបាលរង ខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ងួន រតនះ អភិបាលនៃគណះ អភិបាលខេត្ត បាត់ដំបងរួមទាំង ភាគីខាងថៃព្រមទាំង មន្ត្រីពាក់ព័ន្ធ គ្រប់សន្ថាប័នបាន អញ្ជើញចូលយ៉ាង ច្រើនកុះករផងដែរ។ឮ

ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់ដំណែង នាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រក ទ្វារព្រំដែន អន្តរជាតិភ្នំដី (ហៅគីឡូ១៣) ត្រូវបានប្រកាស លោកវរសេនីយ៍ត្រី ពៅមន្នីជោតិ នាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិក្រុងព្រះសីហនុ ចូលកាន់តំណែងជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរ ជាតិភ្នំដីជំនួសលោក វរសេនីយ៍ឯក ងិនលីណាហ្សាណូ នាយប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរជាតិភ្នំដីចាស់ ផ្លាស់ទៅកាន់ ជានាយរងនាយក ដ្ឋានអន្តោប្រវេសន៍ច្រកទី១។

នៅក្នុងពីធីប្រកាស តែងតាំងនិងចូលកាន់ ដំណែងជានាយប៉ុស្តិ៍ នគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិភ្នំដី នេះផងដែរលោកវ រសេនីយ៍ត្រីពៅមន្នីជោតិ បានប្តេជ្ញាចិត្តការពារនិង ស្មោះត្រង់ជា និច្ចចំពោះជាតិសាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ អនុវត្តតាមយុត្តិសាស្ត្រច តុកោណរបស់រាជ រាជរដ្ឋាភិបាលគោរព និងអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់នូវ បទបញ្ជារបស់ថ្នាក់ ដឹកនាំឱ្យ មានប្រសិទ្ធភាព ខ្ពស់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមតាមរយៈការ បង្ក្រាបទប់ស្កាត់បទល្មើស អន្តោប្រវេសន៍ ចូលរួមទប់ស្កាត់រាល់ បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីនិរន្តភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរពង្រឹងរក្សា សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អដើម្បីរក្សា បាននូវសេចក្តីថ្លៃថ្នូរនិង កិត្តិយសរបស់កង កម្លាំងនគរបាលជាតិ ក៏ដូចជាដើម្បី សម្រេចកិច្ចការបាន ប្រកបដោយជោគជ័យ ជូនអង្គភាពទាំងមូល។

ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីឯក ជា ធា អគ្គនាយករង នឹងអគ្គនាយកដ្ឋាន អន្តោប្រវេស៍ បានមានប្រសាសន៍ផ្តាំ ថាធ្វើយ៉ាងណាត្រូវ គ្រប់គ្រងស្ថានភាពទាំង នៅក្នុងនិងក្រៅប្រទេស នៃច្រកទ្វារ ចេញចូលអន្តរជាតិភ្នំដី និង បង្កើនកិច្ចសហការ រួមជាមួយអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីពាក់ព័ន្ធ គ្រប់ស្ថាប័ន ជាពិសេស ជាមួយអាជ្ញាធរខាងភាគីថៃ អោយកាន់តែល្អ ប្រសើររវាងប្រទេស ទាំងពីរកម្ពុជា-ថៃ ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
537 នាក់
សប្តាហ៍នេះ :
2083 នាក់
ខែនេះ :
12756 នាក់
3 ខែនេះ :
35446 នាក់
សរុប :
1161232 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ