ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការចែកម៉ាសដល់ប្រជាពលរដ្ឋអាជីវករ ភ្ញៀវជាតិ និងអន្តរជាតិជាតិ ដើម្បីការពារឆ្លងវីរុស កូរ៉ូណានោះ មានចំនួន៣៤០,១៥០ម៉ាសហើយ......
Tue,18 February 2020 (Time 03:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 296នាក់)

ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍៍នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការចែកម៉ាសដល់ប្រជាពលរដ្ឋអាជីវករ ភ្ញៀវជាតិ និងអន្តរជាតិជាតិ ដើម្បីការពារឆ្លងវីរុស កូរ៉ូណានោះ មានចំនួន៣៤០,១៥០ម៉ាសហើយ។ ដែលរបាយការណ៍នេះបានបញ្ជាក់ថា ដោយគិតពីថ្ងៃចាប់ផ្តើមចែកថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែកុម្ភៈ កាលពីម្សិលមិញនេះ។

ដែលការចែកម៉ាសដោយឥតគិតថ្លៃនេះ នគរបាលអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដេនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះថា៖ គ្រោងនិងចែកជូនចំនួន១,000,000ម៉ាស ដល់ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ និងអន្តរជាតិជាតិ ដើម្បីការពារសុខភាព ជាពិសេស ការការពារឆ្លងវិរុសកូរ៉ូណា ដែលជាវិរុសម្យ៉ាងកំពុងឆក់យកជីវិតមនុស្ស។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានបញ្ជាក់ផងដែរថា ម៉ាសចំនួន១,000,000នេះ គ្រាន់តែជាការគ្រោងទុកប៉ុណ្ណោះ ដរាបណាមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយថាវិរុសកូរ៉ូណា មិនទាន់បញ្ចប់ នៅតែមានការឆ្លងទៀតនោះ  លោកនិងកៀរគរសប្បុរសជន ចែកម៉ាសការពារសុខភាពនៅបរិវេណច្រកទ្វារអន្តរព្រំដែនជាតិប៉ោយប៉ែតបន្ថែមទៀតផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
470 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2548 នាក់
ខែនេះ :
12635 នាក់
3 ខែនេះ :
36066 នាក់
សរុប :
1162634 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ