ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
សម្តេច ពិជ័យសេនា ទៀ បាញ់ រំលឹកកងទ័ពកម្ពុជាទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា
Tue,04 February 2020 (Time 09:39 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 122នាក់)

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកកងកម្លាំងកម្ពុជាទាំងអស់ ឬកំពុងតែបំពេញបេសកកម្មនានា នៅក្រៅប្រទេសអនុវត្ត តាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណា ថ្មី ខណៈកំពុងតែកើតមាននៅតាមបណ្តាមួយចំនួន។
ការក្រើនរំលឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីចូលរួមចាត់វិធានការណ៍ករណីជំងឺរលាកសួតដោយវីរុស កូរ៉ូណា ថ្មី ត្រូវថែទាំសុខភាព ហ្វឹកហាត់ និងលេងកីឡាជាប្រចាំ ដើម្បីបង្កើនថាមពលកាយសម្បទាឱ្យកាន់តែរឹងមាំថែមទៀត»។
ក្រៅពីការក្រើនរំលឹកពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទ ដែលបានសម្រេចបានជោគជ័យលើវិស័យរក្សាសន្តិភាព ដែលជាស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ សម្រាប់ប្រជាជាតិ ដែលជាសក្តីកម្មបញ្ជាក់ថា កម្ពុជាជាប្រទេសមួយកំពុងដើរតួនាទីយ៉ាង សកម្មដោយស្មើភាព ស្មើសិទ្ធិ ទាំងផ្នែកនយោបាយ នៅគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សម្តែងនូវការគោរពដឹងគុណ ចំពោះជនរួមជាតិទាំងអស់ ដែលបានលះបង់កូន ចៅ ប្តី ប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដើម្បីចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងក្នុងនាមមនុស្សធម៌ដ៏ថ្លៃថ្លា។
សូមជំរាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ ខណៈមនុស្សចំនួន ១៧២០០នាក់ទៀតឆ្លង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
326 នាក់
ម្សិលមិញ :
646 នាក់
សប្តាហ៍នេះ :
2870 នាក់
ខែនេះ :
12540 នាក់
3 ខែនេះ :
36326 នាក់
សរុប :
1163136 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ