ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ទឹកស្អាត......
Thu,06 February 2020 (Time 09:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 110នាក់)

(បាត់ដំបង)៖ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ទឹកស្អាតនឹងជួបបញ្ហារអាក់រអួលខ្លះ។

ការអាក់រអួលនេះ កើតឡើងដោយសារអង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជួសជុលកែសម្រួលនូវបំពង់ទុយោមេបញ្ជូនទឹកឆៅ ខ្នាត១៦០០មីល្លីម៉ែត្រ របស់រោងចក្រផលិតទឹកស្អាតវត្តលៀប ដែលបាននឹងកំពុងមានបញ្ហាប្រឈមដោយការលេចធ្លាយ ហើយតម្រូវឲ្យមានការជួសជុលកែសម្រួលជាបន្ទាន់ឲ្យខានតែបាន។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន pcn tv online ទទួលបាន។

បើតាមសេចក្តីជូនដំណឹងដដែល ដើម្បីធានានូវនិរន្តរភាព សុវត្ថិភាពការងារផលិតទឹកស្អាត និងការងារផ្គត់ផ្គង់ទឹកស្អាត ក្រមអ្នកបច្ចេកទេសត្រូវការពេលវេលា ដើម្បីធ្វើការជួសជុល
កែលម្អបំពង់ទុយោនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងរយៈពេលនៃការជួសជុលកែសម្រួលនេះ សេវាផ្គត់ផ្គង់ទឹកស្អាតអាចនឹងជួបនូវភាពរអាក់រអួលខ្លះ ដោយសារទឹកមានសម្ពាធធ្លាក់ចុះខុសពីធម្មតា និងមានទឹកមិនគ្រប់គ្រាន់នៅតាមទីតាំងខ្លះ។

ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមអតិថិជនទាំងអស់ មេត្តាត្រៀមលក្ខណៈបម្រុងស្តុកទុកនូវទឹកស្អាត សម្រាប់ប្រើប្រាស់មួយរយៈពេលដ៏ខ្លី ក្នុងខណៈពេលដែលប្រព័ន្ធបាន នឹងកំពុងដំណើរការជួសជុលកែសម្រួល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
4011 នាក់
ខែនេះ :
13155 នាក់
3 ខែនេះ :
37536 នាក់
សរុប :
1165877 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ