ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងស្រុកម៉ាឡៃ ខណះប្រជា ពលរដ្ឋស្លាប់៦នាក់ និង ៥នាក់ កំពុងសង្គ្រោះបន្ទាន់ដោយសារពុលស្រាថ្នាំ..!
Wed,10 June 2020 (Time 12:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 339នាក់)

ខេត្តបន្ទាយមានជ័យ :
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច និង អាជ្ញាធរមន្ត្រីជំនាញបានឱ្យអ្នកសារព័ត៌មានដឹងថា :នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ មាន៣ស្រុក/ក្រុង ខេត្តបន្ទាយមានជ័យ ដែលមានករណីដ៏រន្ធត់និងមិនធ្លាប់មានចំពោះពលរដ្ឋពុលស្រាថ្នាំដែលមានដាក់យីហោថា (តាំងគួយ)សំរាបសម្រួលសសៃ និងក្រពះ និង ស្រាថ្នាំចិនសែ បណ្តាលឲ្យប្រជាពលរដ្ឋ ចំនួន៦នាក់ បានស្លាប់ និង ៥នាក់ទៀតពុល ដែលកំពុងសង្គ្រោះបន្ទាន់និងបន្សាបព្យាបាល ។ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណះអភិ បាលខេត្តបន្ទាយមានជ័យ ឲ្យសារព័ត៍មានដឹងថា ; សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថា មានពលរដ្ឋចំនួន៣នាក់ បានស្លាប់ នៅ ក្នុងស្រុកម៉ាឡៃ ឯចំនួន២នាក់ទៀតនៅ ស្រុកមង្គលបូរី និង ពលរដ្ឋម្នាក់ ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លាប់ដែរ។លោកបន្តថា ប្រជាពលរដ្ឋរងគ្រោះព្រោះតែពុលស្រាថ្នាំដូចខាងលើដែលច្រកក្នុងដបទឹកសុទ្ធ .រាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ ។ចំណែក លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងថា : មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា នេះ ប្រជាពលរដ្ឋផឹកស្រាប្រភេទនេះ២នាក់បានស្លាប់ដែរ ,គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាង ម្នាក់ ។
ចំណែក លោកគ្រូ ពេទ្យនៃ មន្ទីរពេទ្យខេត្តមិត្ត ភាពកម្ពុជា ជប៉ុនមង្គលបូរីបានឲ្យដឹងថា; យប់ ថ្ងៃ ដដែល កំពុងសង្រ្គោះ ប្រជាពលរដ្ឋពុលស្រា៥នាក់ ; ក្នុងនោះឃុំចំណោម ៣នាក់ និង ឃុំបន្ទាយ នាង ២នាក់ ,ពួកគេបានពិសាស្រាថ្នាំ ដូចខាងលើ កាលពី ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៩។លោកគ្រូពេទ្យ បាននិយាយបន្តថា ; ជនរង៥នាក់នោះកំពុងបន្តសង្គ្រោះបន្ទាន់ផងដែរ។លោកវេជ្ជ បណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យនិង មន្ត្រី ពាក់ ព័ន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលខាងលើនេះផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
416 នាក់
ម្សិលមិញ :
1142 នាក់
សប្តាហ៍នេះ :
12189 នាក់
ខែនេះ :
28368 នាក់
3 ខែនេះ :
58072 នាក់
សរុប :
1394650 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ