ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោកវរសេនី​យ៍​ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បាត់​ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី
Sun,21 June 2020 (Time 04:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 177នាក់)

នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទ​បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញរបស់លោកវរសេនី​យ៍​ទោលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា​ល​ព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន នាវេលាម៉ោង ០៦​និង០៥ នាទីភ្លឺនេះនៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង ដែលមានលោកវរសេនី​យ៍​ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បាត់​ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី(​ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ)មិនបានសម្រេចដោយ(យកកាំបិតចាក់ទៅលើជនរងគ្រោះ)មួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​០២នាក់៖
១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាអ្នកធ្វើសកម្មភាពផ្ទាល់)។
២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង(ជាបក្សពួក)។
-ដកហូតសម្ភារៈភស្តុតាងមាន៖
-ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូរ
-កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១
-ខោខូវបូយជើងវែងជារបស់ជនរងគ្រោះចំនួន១

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបា​លក្រុងបាត់ដំបងបានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០មានករណីហិង្សាមួយបាន​កើតឡើងនៅចំណុចបន្ទប់ ជួលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ដែលករណីនេះគឺមានជនរងគ្រោះឈ្មោះ​នឿន រ៉ាឌី ភេទ ប្រុសអាយុ ២៩ ឆ្នាំ(ជា​ភេទ​ទី៣) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង័្សយធ្វើស​កម្មភាព(ចាក់លើដងខ្លួនជាច្រើនកាំបិត)បណ្តាលឱ្យទទួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យ នៅពេលដែលជនរ​ង​គ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងឱ្យជួយរួចមក ។ ក្នុងពេលធ្វើសកម្មភាពនិងកំពុង ផ្អើលឆោឡោនេះជនសង័្សយបានធ្វើសកម្មភាព​រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូត​ដល់ពេលនេះជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង បាន​បញ្ជាក់​ថាតាមរយៈសកម្មភាពខាងលើនេះ និងឆ្លងតាមរយៈការ ចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការ និងលោកស្នងការរងទទួលផែនផ្ទាល់ លោកបានដឹកនាំសហការណ៍ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់បានអំពី​មុខសញ្ញាដែលធ្វើសកម្មភាពនេះនិងឈានទៅធ្វើការឃាត់ខ្លួនបានដែលលទ្ធផលជំហ៊ានដំបូង​នេះ គឺជនសង៏្សយបានសារភាពថាគេពិតជាមានចេតនាប៉ុនប៉ុងប្លន់យកទ្រព្យ សម្បត្តិរបស់ជន​រងគ្រោះខាងលើ នារាត្រីថ្ងៃទី ១៧ខែ មិថុនា ឆ្នាំ ២០២០នៅចំណុចកើតហេតុនោះ ប្រាកដមែន។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ដោយមាន ការចង្អុលដឹកនាំរបស់ឯកឧត្តមស្នង​ការ និងដោយបានការចូលរួមសហការណ៍ពីមន្រ្តីនគរបាលជំនាញ រួមទាំងបានការចូលរួមផ្តល់ព័ត៌មានពីមហាជនផងទើបសមត្ថកិច្ចនគរបាលសម្រេចបាននូវលទ្ធផលដូចពេលនេះ ជាមួយនេះដែរលោកស្នងការរងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មហាជនបន្តចូលរួមសហ ការណ៍ជាមួយសមត្ថកិច្ចនគរបាល និងសូមបង​ប្អូនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផង ដូចក្នុងករណីខាងលើនេះ គឺផ្តើមពីការទុកចិត្តពីជនរងគ្រោះចំពោះជន​សង័្សយទើបបង្កឱកាសឱ្យជនសង័្សយឆ្លៀតធ្វើសកម្មភាពបានហើយក៏សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាល ក្នុងករណីបានជួបប្រទះនូវឧប្បត្តិហេតុណាមួយក្នុងមូលដ្ឋាន។
ជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាងផងត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3785 នាក់
ខែនេះ :
13170 នាក់
3 ខែនេះ :
37505 នាក់
សរុប :
1166595 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ