ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
គណៈប្រតិភូក្រសួងយុត្តិធម៌ចុះពិនិត្យសិក្សាស្វែងយល់អំពីករណីទំនាស់ដីធ្លីបងប្អូនប្រជាពលរដ្ឋ រវាងឧកញ៉ា សង ថន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
Sun,28 June 2020 (Time 03:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 347នាក់)

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើការកាប់ទន្ទ្រានបន្តទៀត ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញធ្វើការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីឱ្យបានច្បាស់ និងចំនួនគ្រួសារឱ្យបានច្បាស់លាស់ និងធ្វើការបិទផ្សាយ ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនីមួយៗ ។

សូមជម្រាបជូនថាចំពោះគ្រួសារ ចំនួន ៤ គ្រួសារ ដែលរងការប្តឹងពីឧកញ៉ា សង ថន និងដីកាកោះហៅរបស់តុលាការ ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ទទួលយកស្នើសុំជួយការពារក្តីចំពោះមុខច្បាប់ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3777 នាក់
ខែនេះ :
12921 នាក់
3 ខែនេះ :
37302 នាក់
សរុប :
1165643 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ