កំពង់ឆ្នាំង៖ កាលពីថ្មីៗនេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដកហូតសត្វបក្សីចំនួន ៣៦៥ក្បាល ដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមការឱ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។អង្គការសង្គ្រោះសត្វនេះ បានឱ្យដឹងថា បក្សីងាប់ទាំង ៣៦៥ក្បាលនេះ ត្រូវបានរកឃើញក្នុងការចុះបង្ក្រាប រួមទាំងសត្វព្រាបងាប់ចំនួន ៩ក្បាល និងសត្វព្រាបរស់ចំនួន ២២ក្បាល ត្រូវបានដោះលែងឱ្យចូលទៅក្នុងព្រៃវិញដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)។ ចំណែកអ្នកលក់សត្វព្រៃទាំងនោះ បានរត់គេចខ្លួនបាត់នៅពេលដែលដឹងថា សមត្ថកិច្ចសត្វព្រៃ បានចុះមកធ្វើការបង្ក្រាប។ សមត្ថកិច្ចសង្គ្រោះសត្វព្រៃ បានអះអាងថា វាមានភាពពិបាកមែនទែនក្នុងការចាប់អ្នកលក់សត្វខុសច្បាប់ ដោយសារតែអ្នកលក់ទាំងនោះ តែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ ហើយអ្នកលក់ បានរត់គេចខ្លួនបាត់។អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម ឬការប្រើប្រាស់សាច់សត្វព្រៃ មានន័យថា ជាការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា។ ដូច្នេះមានតែរួមគ្នាការពារសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ