ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង, លោក មួង រ៉ា ជំនួសលោក កាំង លាង
Tue,07 July 2020 (Time 02:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 444នាក់)

ខេត្តព្រៃវែង ៖ រសៀល ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង​ជំនួសលោក កាំង លាង ដែលត្រូវទទួលមុខតំណែងថ្មី​។

ពិធីប្រកាសនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន អភិបាលស្រុក មន្ត្រីរាជការគយ និងរដ្ឋាករ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងផ្តាំផ្ញើថា «ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ» ដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីបំពេញការងារគយ និងរដ្ឋាករ ប្រកបដោយប្រសិទ្ធភាព វឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះដែរលោក នួន ចាន់រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងលោកបណ្ឌិត គន់ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងកោតសរសើចំពោះលោក មួង ដារ៉ា ដែលបានខិតខំបំពេញភារកិច្ចក្នុងអាណត្តិជាប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ រហូតទទួលបានការទុកចិត្តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំឡើងឋានៈជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង តាមសំណូមពរឯកឧត្តមបណ្ឌិត គន់ ញឹម។

ការផ្តល់និងការដំឡើងឋានៈថ្មីនេះ គឺជាការផ្តល់កិត្តិយសបន្ថែមស្របតាមទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងម្យ៉ាងទៀតក៏ជាការទទួលបន្ទុកនូវទម្ងន់ការងារបន្ថែមទៀតផងដែរ ដែលទាមទារឲ្យមានការ តម្កល់នូវគារវៈភក្តីភាពជានិច្ចចំពោះជាតិមាតុភូមិ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោក នួន ចាន់រិទ្ធ បានបន្ថែម។

លោកបន្តថា ត្រូវខិតខំយកអស់កម្លាំងកាយប្រាជ្ញាស្មារតី តាមការដែលអាចធ្វើទៅបានដើម្បីអនុវត្តបេសកកម្មរបស់អង្គភាព ស្របតាមចក្ខុវិស័យ និងតម្លៃជាមូលដ្ឋានដែលបានកំណត់ក្នុងយុទ្ធសាស្ត្រ កំណែទំរង់និងទំនើបកម្មគយ និងស្របតាមគោលនយោបាយនិងចក្ខុវិស័យពាក់ព័ន្ធផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក នួន ចាន់រិទ្ធ ក៏បានថ្លែងត្រេកអរចំពោះលោក កាំង លាង ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងចាស់ ដែលបានផ្លាស់ប្តូរទីកន្លែងបំពេញការងារ។ ការផ្លាស់ប្តូរទីកន្លែងការងារ គឺជាការធម្មតាក្នុងអាជីពជាមន្ត្រីគយ មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែក៏ដូចនៅទីកន្លែងដទៃផ្សេងទៀតនៅលើពិភពលោកផងដែរ។ ការផ្លាស់ប្តូរគឺជាការធម្មតា។ ការបំពេញភារកិច្ចថ្មីដោយ បានផ្លាស់ប្តូរទៅកន្លែងថ្មីតិច ឬច្រើនឹងផ្តល់បរិយាកាសការងារថ្មីមានក្រឡានុវត្តភាពផ្តល់នូវបទពិសោធថ្មី និងអាចភពប្រសព្វ និងភ័ព្វសំណាងថ្មីៗថែមទៀត ដើម្បីកសាងនូវស្នាដៃធំៗថ្មីទៀតតាមរយៈ ការងារថ្មី ដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់មន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ជាសហការី សហការិនីនៅទូទាំងប្រទេសដែលបានចូលរួមចំណែកបំពេញការងារ និងអនុវត្តដោយជោគជ័យនូវបេសកកម្មចំបងរបស់អង្គភាពខ្លួន គឺការប្រមូលចំណូលកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាពិសេសទំនិញរត់ពន្ធ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
583 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2661 នាក់
ខែនេះ :
12748 នាក់
3 ខែនេះ :
36179 នាក់
សរុប :
1162747 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ