ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា
Fri,25 September 2020 (Time 03:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 222នាក់)

បាត់ដំបង៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០​២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​រៀប​ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី​ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ​ណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ​បាល​ខេត្តបាត់ដំបង ។

វត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។ ជាមួយនេះក៏មានអ្នកសារព័ត៌មានរហូតដល់ចំ​នួន១១០នាក់ដែលលោកបានអញ្ជើញមកកាន់ទី​នេះដែរ ។ ដោយសារការរៀបចំទីកន្លែងប្រារព្វពិធីសម្រាប់អ្នកចូលរួមមានចំនួន កំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនាពេល​នោះ​គឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងករណីឆ្លងជម្ងឺCovid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នក​សារព័ត៌មានលោកចូលទៅក្នុងសាលប្រារព្វពិធី​មានចំនួនសមល្មមតែប៉ុណ្ណោះ ។ ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​ដំណើរការជាចំហរនិងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សីក្នុងពិធីនេះ ដោយ​មិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធីក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយ​ពេលប្រារព្វពិធីរួចភ្លាមៗតាមរយៈប្រពន័្ធផ្សព្វផ្សាយនានានិងតាមរយៈបណ្តាញសង្គម។

ជាមួយនេះក៏សូមការអធ្យាស្រ័យចំពោះអ្នកសារ​ព័ត៌មានមួយចំនួនធំដែលមិនបានអនុញ្ញាតឱ្យចូលទៅខាងក្នុងសាលប្រារព្វពិធីតាមបំណង ។

ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសា​ធារណជនទូទៅ ពិសេសអ្នកសារព័ត៌មាន និងអ្នក​និយមប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
516 នាក់
សប្តាហ៍នេះ :
4089 នាក់
ខែនេះ :
18958 នាក់
3 ខែនេះ :
49614 នាក់
សរុប :
1381501 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ