ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មេឈ្មួញឈ្មោះព្រំធីបានយកឈ្មោះស្ថាប័នឯយ្យកានិងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមកកំរាមកំហែងសមត្ថកិច្ចនៅតាមដងផ្លូវ
Fri,25 September 2020 (Time 04:21 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 276នាក់)

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តព្រះវិហារជារៀងរាល់យប់រាល់ថ្ងៃដូចហែរកឋិនដោយមានមេឈ្មួញឈ្មោះព្រំធីបានយកឈ្មោះស្ថាប័នឯយ្យកានិងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមកកំរាមកំហែងសមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ 62 ចាប់ពីខេត្តព្រះវិហារមកដល់ព្រំប្រទល់ខេត្តកំពង់ធំ

មេឈ្មួញម្នាក់ទៀតឈ្មោះតេនមានឡានសាំយ៉ុងចំនួន 4 គ្រឿងបានដឹកជញ្ជូនប្រភេទឈើប្រណិតគឺឈើក្រំចេញពីខេត្តព្រះវិហារដូចគ្នាមេឈ្មួញធំៗទាំងពីរនាក់នេះសុទ្ធតែរកស៊ីចិញ្ចឹមលោកស៊ុមស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវាងហើយនាយផ្នែករដ្ធបាលព្រៃឈើរវាងនេះបានយកលុយពុករលួយទៅជូនលោកនួនសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ

ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាបើសិនជាលោកនួនសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមានឆន្ទៈនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះគឺបញ្ជាឱ្យតែលោកស៊ុមស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវាងបិតមិនអោយចេញគឺវាជិតឈឹងតែម្ដងមិនអាចចេញបានទេ

ប៉ុន្តែនេះជាការឃុបឃិតគ្នាពុករលួយជាប្រព័ន្ធដូច្នេះមេឧក្រិដ្ឋជនបំផ្លាញព្រៃឡង់និងព្រៃព្រះរកាដែលមានឈ្មោះព្រំធីដើរកកូកកាយតាមតែអំពើចិត្តដើម្បីរកលាភសក្ការៈជូនលោកនួនសុខុមនិងលោកស៊ុំស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវាង

ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលស្នេហាលើវិស័យព្រៃឈើសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកឧត្តមមេត្តាងាកមកមើលមន្ត្រីក្រោមឱវាទដែលកំពុងតែឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញព្រៃឡង់និងព្រៃព្រះរកាសព្វថ្ងៃនេះស្ទើរតែរលាយអស់ទៅហើយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
646 នាក់
សប្តាហ៍នេះ :
2817 នាក់
ខែនេះ :
12487 នាក់
3 ខែនេះ :
36273 នាក់
សរុប :
1163083 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ